ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះអង្គម្ចាស់រដ្ឋមន្ត្រីការបរទេសអេមីរ៉ាតអារ៉ាប់រួម បានគូសបញ្ជាក់ពីសារៈសំខាន់នៃការស្វែងរកកាលានុវត្តភាពថ្មីៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនានាជាមួយកម្ពុជា

នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយ ព្រះអង្គម្ចាស់ Sheikh Abdullah bin Zayed Al Nahyan ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។

ជាជំនួបលើកដំបូងរវាងភាគីទាំងពីរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីរីករាយដែលបានជួបពិភាក្សាជាមួយ ព្រះអង្គម្ចាស់រដ្ឋមន្ត្រីការបរទេសអេមីរ៉ាតអារ៉ាប់រួម និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការស្វែងរកកាលានុវត្តភាពថ្មីៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនានាដែលជាប្រយោជន៍នៃប្រទេសទាំងពីរ។
ជំនួបប្រកបដោយផ្លែផ្កានេះបិទបញ្ចប់ដោយភាគីទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់នយោបាយ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃអេមីរ៉ាតអារ៉ាប់រួម ដែលជាសមិទ្ធផលដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងទូតរវាងប្រទេសទាំងពីរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ផងដែរ។ រក្សាសិទ្ធិដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>