ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិនៃកម្ពុជា ៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទាំងអស់នៅកម្ពុជាស្ថិតនៅក្រោមវិធានប្រុងប្រយ័ត្នយ៉ាងតឹងរឹង និងមានកម្រិតសន្ទនីយភាព(សាច់ប្រាក់) គ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការសាច់ប្រាក់របស់អតិថិជន

ភ្នំពេញ ៖ ក្នុងនាមអាជ្ញាធរត្រួតពិនិត្យប្រព័ន្ធធនាគារនៅកម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជាបានសង្កេត ឃើញថា ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ មានអតិថិជននៅតាមធនាគារខ្លះមានការបារម្ភ ហើយបានទៅដកប្រាក់របស់ខ្លួនវិញ ជាពិសេសនៅធនាគារ ព្រីនស៍ ម.ក.។

ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនសាធារណជនថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទាំងអស់នៅកម្ពុជាស្ថិតនៅក្រោមវិធានប្រុងប្រយ័ត្នយ៉ាងតឹងរឹង និងមានកម្រិតសន្ទនីយភាព(សាច់ប្រាក់) គ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការសាច់ប្រាក់របស់អតិថិជន។
ដោយឡែក ចំពោះព័ត៌មានដែលត្រូវបានផ្សព្វផ្សាយពាក់ព័ន្ធនឹង ធនាគារ ព្រីនស៍ ម.ក. អាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា បាន និងកំពុងចាត់វិធានការត្រួតពិនិត្យ និងស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ដើម្បីធានាថា ធនាគារនេះមានអនុលោមភាពត្រឹមត្រូវតាមច្បាប់កម្ពុជា។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា បាន និងកំពុងចាត់វិធានការចាំបាច់នានា ដើម្បីធានាប្រតិបត្តិការ ជាប្រក្រតីនូវគណនីទាំងឡាយរបស់អតិថិជននៅធនាគារ ព្រីនស៍ ម.ក. និង ជាពិសេស ដើម្បីធានានូវ សុវត្ថិភាពសាច់ប្រាក់របស់អតិថិជនរបស់ធនាគារនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>