ភ្នំពេញ៖ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ បានថ្លែងថា ក្នុងនាមអ្នកនាំពាក្យសម្តេចតេជោ ខ្ញុំសូមច្រានចោលនូវខ្លឹមសាររបស់វិទ្យុបារាំង RFI នៅថ្ងៃទី ១៥ ខែមេសាឆ្នាំ ២០២៦ ដែលបានចុះផ្សាយថា សម្តេចតេជោ បានលុបសាររបស់លោកកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ នៅលេីទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច។ ខ្ញុំសូមបញ្ជាក់ថា នេះជាការចុះផ្សាយដោយខុសពីការពិតរបស់វិទ្យុបារាំងអន្តរជាតិ RFI ដែលធ្វេីឲ្យសាធារណជនភ័ន្តច្រឡំ។ ខ្ញុំសូមស្នេីឲ្យវិទ្យុ RFI កែតម្រូវជាបន្ទាន់។
អ្នកនាំពាក្យសម្តេចតេជោ សូមជម្រាបជូនសាធារណជន ជ្រាបថា សាររបស់សម្តេចតេជោ ដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុក កាលពីថ្ងៃទី ១៤ មេសា ឆ្នាំ ២០២៦ ដេីម្បីពន្យល់ពលរដ្ឋពីការរៀបចំពិធីបុណ្យចូលឆ្នាំ មិនបានលុបចោលឡេីយ។ សូមជនរួមជាតិជ្រាបថា សម្តេចតេជោ គ្មានទម្លាប់លុបសារដែលលោកបង្ហោះពន្យល់ពលរដ្ឋនោះទេ។
សារសំឡេងរបស់ សម្ដេចតេជោ ឆ្លើយតបនឹង លោក សេង សារី៖






