Sunday, April 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋប្រទះឃើញវ៉ាលី និងមានធុមក្លិនស្អុយ ដែលគេសង្ស័យជាករណីឃាតកម្មសម្លាប់មនុស្សច្រកចូលក្នុងវ៉ាលី

បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញវ៉ាលី និងមានធុមក្លិនស្អុយ ដែលគេសង្ស័យជាករណីឃាតកម្ម(សម្លាប់)មនុស្សច្រកចូលក្នុងវ៉ាលីនោះ យកមកបោះចោល នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ សហការគ្នាចុះពិនិត្យ និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។

ប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា វ៉ាលី ពណ៌ប្រផេះ ត្រូវធ្វើការត្រួតពិនិត្យនេះ គេប្រទះឃើញ នៅក្បែរចញ្ចឹមផ្លូវជាតិលេខ១០ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣១.១៣២ ខាងលិច(ស្ពានខ្ពស់)តេជោសន្តិភាពឬស្សីជ្រុំ ចម្ងាយប្រមាណ៧០០ម៉ែត្រ ស្ថិតនៅឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×