Monday, April 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ បាន​ធ្វើការ​បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន០៣នាក់ ពាក់ព័ន្ធ​ករណីរំលោភលើទំនុកចិត្ត ធ្វើអោយខូចខាតដោយចេតនា និងទទួលផលចោរកម្ម

កំពង់ស្ពឺ​៖ដោយ​អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី​ ឯកឧត្ដម​ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​​ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថខេត្ត​កំពង់ស្ពឺ​ បាន​ធ្វើការ​ស្រាវជ្រាវ​ កំណត់​មុខសញ្ញា​ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន០៣នាក់ ពាក់ព័ន្ធ​ករណីរំលោភលើទំនុកចិត្ត ធ្វើអោយខូចខាតដោយចេតនា និងទទួលផលចោរកម្ម​ ក្នុង​ភូមិ​សាស្ត្រ​ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សូម​រំលឹក​ថា​​ តាមបណ្ដឹង​របស់ជនរងគ្រោះមានឈ្មោះ​ រ័ត្ន​ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ បានធ្វើការដាក់ពាក្យបណ្តឹងមកកាន់កម្លាំងជំនាញកងរាជអាវុធហត្ថ ប្ដឹង​បុគ្គលម្នាក់មានឈ្មោះ​ កួយ​ ភារិទ្ធ​ និងបក្យពួក ដែលបានយកម៉ូតូរបស់ខ្លួន​ ម៉ាក​ហុងដា សេរីឆ្នាំ២០២៤ ពណ៍ឈាមជ្រូក រត់គេចខ្លួនបាត់ស្រមោល។បន្ទាប់​ពីទទួលបាននូវពាក្យបណ្តឹងពី​រង​គ្រោះ​ នៅវេលាម៉ោង​០៤:០៧នាទីល្ងាច នាថ្ងៃទី០៨​ ខែមេសា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន​ បានធ្វើការបើកការស្រាវជ្រាវ​ កំណត់មុខសញ្ញា​ និងឈានដល់ការឃាត់ខ្លួន បានជនសង្ស័យ​១នាក់​ នៅចំណុចផ្ទះជួល​មួយកន្លែងដែលមានស្ថិត​នៅ​ក្នុងភូមិផ្សារចាស់​ សង្កាត់ស្វាយក្រវ៉ាន់​ ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ។ដោយជនសង្ស័យ​មានឈ្មោះ​ កួយ​ ភារិទ្ធ​ ភេទ​ប្រុស​ អាយុ​១៦ឆ្នាំ​ មុខរបរ​ពុំពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន​ ភូមិផ្សារចាស់​ សង្កាត់ស្វាយក្រវ៉ាន់​ ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ។

លុះបន្ទាប់មកទៀត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន​ បានបន្តស្រាវជ្រាវ​ កំណត់មុខសញ្ញា​​​ និងឃាត់ខ្លួន​ជនសង្ស័យ​១នាក់ទៀត​​​​​​ ​នៅស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​​​​ មានឈ្មោះ​ ហាក់​ ដារ៉ាវុធ​(ហៅម៉ុក)​ ដែលជាអ្នកយកម៉ូតូបន្ត​ នៅយប់ថ្ងៃទី០៧​ ខែមេសា​ ឆ្នាំ​២០២៦។ក្រោមវិធានជំនាញរបស់អាវុធហត្ថ នៅវេលាម៉ោង​១៧.១៥នាទី ថ្ងៃ-ខែ-ឆ្នាំ​ ដដែល​ បានបន្តឃាត់ខ្លួន​ជនសង្ស័យ០១នាក់​ មានឈ្មោះ​ ហ៊ា សក្កដា ភេទ ប្រុស អាយុ១៩ឆ្នាំ មុខរបរលក់ចាប់ហ៊ួយ មានទីលំនៅបច្ចុប្បន្ន ក្នុងភូមិអន្លុងភេ ឃុំត្រពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ដកហូតវត្ថុតាងបានរួមមាន៖ម៉ូតូ​ចំនួន​០១គ្រឿង​ ម៉ាកHonda Dream សេរី​ឆ្នាំ​២០២៤​ ពណ៌​ឈាមជ្រូក។បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ រួម​និង​វត្ថុ​តាង​ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕រក្សាសិទ្ធដោយ៖សុទ្ធលី

×