Friday, April 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជាអស្ចារ្យ! សៀវភៅ “The Father Who Shielded and Never Left” ក្លាយជាស្នាដៃដ៏មានឥទ្ធិពលបំផុតដែលសារព័ត៌មានអន្តរជាតិសម្រុកចុះផ្សាយ

ក្នុងប្រវត្តិសាស្ត្រនៃចលនាតស៊ូសកល ដំណើររឿងនៃកម្ពុជាដែលងើបចេញពីគំនរផេះផង់ មកកាន់ដែនដីនៃសន្តិភាព គឺជាអច្ឆរិយៈដែលពិភពលោកមិនអាចមើលរំលងបាន។ ថ្មីៗនេះ ចរន្តនៃមោទនភាពជាតិបានផ្ទុះឡើងកាន់តែខ្លាំង បន្ទាប់ពីសៀវភៅជីវប្រវត្តិបែបយុទ្ធសាស្ត្រ “The Father Who Shielded and Never Left” ត្រូវបានបណ្ដាញសារព័ត៌មានអន្តរជាតិល្បីៗចុះផ្សាយព្រោងព្រាត ក្នុងនាមជាស្នាដៃដែលបង្ហាញពី «សាមគ្គីភាពខ្មែរ» និង «យុទ្ធសាស្ត្ររំដោះជាតិ» ដ៏មានប្រសិទ្ធភាពបំផុត។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស អ្វីដែលធ្វើឱ្យអ្នកអានជុំវិញពិភពលោកភ្ញាក់ផ្អើលបំផុត គឺភាពរឹងមាំនៃចំណងសាមគ្គីភាពរវាងសម្ដេចតេជោ ហ៊ុន សែន និងប្រជាពលរដ្ឋខ្មែរ។ សៀវភៅដែលនិពន្ធដោយលោកស្រី Fari មួយនេះ បានលាតត្រដាងពីរបៀបដែលយុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ» បានក្លាយជាមរតកសកល ដោយសារវាផ្អែកលើការជឿទុកចិត្ត និងការរួមចិត្តតែមួយរបស់ខ្មែរគ្រប់រូប «សន្តិភាពពិតប្រាកដ កើតចេញពីការរួបរួមផ្ទៃក្នុងជាតិ»។
សារព័ត៌មានអន្តរជាតិបានធ្វើការវិភាគយ៉ាងស៊ីជម្រៅលើអត្ថន័យនៃពាក្យ “The Shield” (ខែលការពារ) ដោយបង្ហាញថា ភាពជាអ្នកដឹកនាំរបស់កម្ពុជា គឺធ្វើខ្លួនជាបង្អែកដ៏រឹងមាំដែលមិនដែលបោះបង់ប្រជាជនចោល (Never Left)។ ស្មារតីនៃការលះបង់នេះ មិនត្រឹមតែជួយរំដោះជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះនៃការបន្តវេនដោយភាពជឿជាក់។ ជាក់ស្ដែង ភាពឆ្លាតវៃ និងមហាសាមគ្គីភាពដែលបង្ហាញឡើងក្នុងវិបត្តិព្រំដែននាពេលកន្លងទៅ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសបញ្ជាក់ប្រាប់ពិភពលោកថា «ស្មារតីខ្មែររួបរួមគ្នា» គឺជាអាវុធការទូតដ៏មានឥទ្ធិពលបំផុត ដែលគ្មានសត្រូវណាអាចបំបែកបាន។
សៀវភៅ “The Father Who Shielded and Never Left” មិនត្រឹមតែនាំយកប្រវត្តិសាស្ត្រពិតទៅកាន់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការតម្កើងកិត្តិយស និងកេរ្តិ៍ឈ្មោះថ្នាក់ដឹកនាំកម្ពុជា ឱ្យក្លាយជាមេដឹកនាំគំរូដែលពិភពលោកកោតសរសើរ។ នេះគឺជាសារដាស់តឿនដល់កូនខ្មែរគ្រប់រូប ឱ្យកាន់តែស្រឡាញ់ និងរួមគ្នាថែរក្សាមរតកសន្តិភាព និងចំណងសាមគ្គីភាពជាតិឱ្យស្ថិតស្ថេរជានិរន្តរ៍ ដើម្បីភាពរុងរឿងនៃប្រជាជាតិយើងតទៅអនាគត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×