រាជធានីភ្នំពេញ ៖អគ្គនាយកដ្ឋានជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងស្តីពីរដូវបើកនេសាទ ឆ្នាំ២០២៦-២០២៧។
យោងតាមព្រះរាជក្រមលេខ នស/រកម/០៦២៥/០២៨ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីជលផល អគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជូនដំណឹងដល់ សាធារណជន និងអ្នកនេសាទទាំងអស់ឱ្យបានជ្រាបថា រដូវបើកនេសាទសម្រាប់ការធ្វើនេសាទក្នុងតំបន់គ្រប់គ្រងជលផល ទឹកសាប ត្រូវបានកំណត់ដូចខាងក្រោម៖
ចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែឧសភា រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និង មួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុម្មុខ។ ដោយឡែក ខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី១ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែមេសា។
- ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ដល់ថ្ងៃទី៣០ ខែមិថុនា រួមមាន ខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ និងមួយ ផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុម្មុខ។
នៅក្នុងរយៈពេលបើកនេសាទនេះ អ្នកនេសាទទាំងអស់ ត្រូវប្រើឧបករណ៍នេសាទដែលអនុញ្ញាតឱ្យធ្វើនេសាទ ស្របតាមច្បាប់ស្តីពីជលផលនិងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
មេត្តាជ្រាប ទទួលបានសេចក្តីជូនដំណឹងនេះ សូមអ្នកនេសាទដែលធ្វើនេសាទក្នុងតំបន់គ្រប់គ្រងជលផលទឹកសាប។រក្សាសិទ្ធិដោយ៖សុទ្ធលី






