នៅល្ងាចថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ព្រះរាជាណាចក្រកម្ពុជាបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង Emmanuel Macron ប្រធានាធិបតីបារាំង ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ដំណើរទស្សនកិច្ចនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបន្តពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបារាំង ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា ដូចជា នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ និងការអភិវឌ្ឍ។
ជំនួប និងសកម្មភាពការទូតក្នុងដំណើរទស្សនកិច្ចនេះ ក៏ត្រូវបានរំពឹងថា នឹងរួមចំណែកបើកឱកាសថ្មីៗសម្រាប់ផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ និងជំរុញទំនាក់ទំនងកម្ពុជា-បារាំងឱ្យកាន់តែរីកចម្រើនថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

































