ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញបង្ក្រាបករណីឃាតកម្ម សម្លាប់មនុស្ស០១ករណី

ភ្នំក្រវាញ៖ ថ្ងៃទី១៣.១១.២០២៦ ម៉ោង ១៦ និង ៤៥នាទី ដោយអនុវត្តតាមការចង្អុលការដ៏ខ្ពង់ខ្ពស់របស់លោក ឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងមានការសម្រសម្រួលនីតិវិធីដោយឯកឧត្ដម ព្រះរាជអាជ្ញាអយ្យកាអមសាលាដំបូងខេត្តពោធិ៍សាត់ ដឹកនាំបញ្ជារផ្ទាល់ពីលោក វរសេនីយ៍ឯក តាន់ គារិទ្ធិ អធិការនគរបាលស្រុកភ្នំក្រវាញ ដែលមានលោក វរសេនីយ៍ទោ រឿន ឡាលីន អធិការរងទទួលដឹកនាំការងារផែនការងារនគរបាលយុត្តិធម៌ មានកម្លាំងផែនជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលាច បានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ជាក់ស្ដែង បង្ក្រាបករណី ឃាតកម្ម(សម្លាប់មនុស្ស) មួយករណី នៅផ្ទះរបស់ជនរងគ្រោះ ស្តិតនៅភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ឈ បា ភេទប្រុស អាយុ៣៦ឆ្នាំដែលមានរឿងហេតុដូចខាងក្រោម÷
កាលពីថ្ងៃទី១២ ខែវិច្ឆិការ ឆ្នាំ២០២៦ វេមាម៉ោង ២១ និង ១០នាទី ជនសង្ស័យបានទៅកំដរកម្មវិធីបុណ្យសព ប្រាំពីរថ្ងៃ នៅផ្ទះរបស់ឈ្មោះ ជ អ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បានមួយសន្ទុះស្រាប់តែជនរង គ្រោះឈ្មោះ អ ឆ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ក៏បានទៅចូលរួមកំដរកម្មវិធីបុណ្យសពនៅទីនោះដែរ ហើយជនរងគ្រោះក៏បានអង្គុយលេងបៀនផឹក ស្រាសជាមួយអ្នកដែលមកកំដរមានគ្នាប្រហែល៦នាក់ ដែលមានជនសង្ស័យនៅអង្គុយផឹកស្រានៅវង់ជាមួយគ្នា ពេល កំពុងតែផឹកនោះ ស្រាប់តែជនរងគ្រោះនិយាយទៅកាន់ជនសង្ស័យថា អ្ហែងតាឈ្លើយជាមួយអាញ់ អាញ់ហៅបក្សពួក អាញ់មកធ្វើស៊ីអ្ហែង (ជនរងគ្រោះនិយាយនៅក្នុងសភាពចាញ់បៀរ និងស្រវឹងស្រា) លឺដូចនេះជនសង្ស័យឆ្លើយថាតប វិញថា ពូខ្ញុំអត់ដឹងអីទេកុំធ្វើបាបខ្ញុំ រួចក៏មិនមានការទាស់ពាក្យគ្នាទៀតនោះដែរ បានមួយសន្ទុះជនរងគ្រោះក៏បានដើរ ត្រឡប់ទៅផ្ទះវិញមុនបាត់ទៅ។
លុះដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១២ និង ១០នាទីជនសង្ស័យគិតឃើញរឿងពីយប់ ហើយ កើតមានចិត្តខឹងនិងជនរងគ្រោះដែលប្រើពាក្យប្រមាថមកលើខ្លួនបានដើរចេញផ្ទះរបស់ខ្លួនដែលនៅក្នុងភូមិឃុំខាងលើ សំដៅទៅផ្ទះរបស់ជនរងគ្រោះនៅពីមុខខ្លួនចម្ងាយប្រហែល២០០ម៉ែត្រដោយចិត្តគិតថានឹងទៅសម្លាប់ជនរងគ្រោះ។ ពេលទៅដល់ផ្ទះរបស់ជនរងគ្រោះឃើញទ្វាបន្ទប់ខាងក្រោមផ្ទះបើចំហមួយចន្លោះ ឃើញដូចនេះជនសង្ស័យក៏បានដើរ ចូលទៅឃើញជនរងគ្រោះកំពុងតែដេកនៅក្នុងមុងលើគ្រែ បន្ទាប់មកជនសង្ស័យក៏បានទៅលើកកូនគី០១គ្រាប់ធ្វើអំពី ឈើនៅក្បែរគ្រែខាងឆ្វេងដៃជនរងគ្រោះកំពុងតែដេក មកកាន់នឹងដៃរួចអុកចំពីលើផ្ទៃមុខរបស់ជនរងគ្រោះចំនួន២ដង បណ្ដាលឲ្យជនរងគ្រោះបែកមុខហូឈាមប្រកាច់កន្ត្រាក់ដៃកន្ត្រាក់ជើង ដោយឃើញជនរងគ្រោះមិនទាន់ស្លាប់ខ្លាចជនរង គ្រោះស្រែកហៅគេជួយ ជនសង្ស័យឃើញកាំបិតតាំងតោផ្លែដែក ដងជ័រចំនួន១ ភ្ជួរនឹងជញ្ចាំងក្បែមាត់ទ្វាចំហៀងផ្ទះ ក៏បានទៅយកកាំបិតតាំងតោនោះមកអាកជនរងគ្រោះបន្ថែមដើម្បីឲ្យស្លាប់តែម្ដង។ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យ ក៏បានយកកាំបិតតាំងតោយកទៅទុកកន្លែងដើមវិញ រួចដើរចេញតាមទ្វាបន្ទាប់ខាងមុខដដែរ ដោយដើរចេញមកសុំជួយ ធ្វើស្មៅជាមួយឈ្មោះ សៅ ទីន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា កំពុងតែស៊ីឈ្នួលធ្វើស្មៅនៅផ្ទះរបស់ ឈ្មោះ យ៉យ ណារី ភេទស្រី អាយុ៤៧ឆ្នាំ នៅក្បែរផ្ទះរបស់ជនរងគ្រោះចម្ងាយ២០ម៉ែត្រ ដោយធ្វើស្មៅរហូតដល់វេលា ម៉ោង ១៤ និង ៣០នាទី ថ្ងៃខែឆ្នាំដដែរ ពេលជនសង្ស័យកំពុងតែបើកលុយពីម្ចាស់ផ្ទះថ្លៃឈ្នួលធ្វើស្មៅចំនួន៦៥០០៛ ស្រាប់តែបែករឿង ឈូរឆរដឹងថាជនរងគ្រោះស្លាប់ ជនសង្ស័យក៏បានរត់គេចខ្លួនទៅចម្ការម្ដាយរបស់ខ្លួននៅចំណុចកន្ទ្រែងហែរ ស្ថិតនៅភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ពេលទៅដល់ជនសង្ស័យក៏បានដោះខោអាវពាក់ធ្វើ សកម្មភាពសម្លាប់ជនរងគ្រោះដែលមានជាប់ប្រឡាក់ឈាមបោះចោលក្នុងទឹកស្ទឹកកំពង់លួងក្បែរចម្ការ។ ក្រោយមកក៏ត្រូវបានសមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ ចាប់ឃាត់ខ្លួនបានតែម្ដង។
ករណីនេះសមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម