Saturday, April 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផលនៃកិច្ចសន្ទនាផ្លូវក្រោយលើកទី២ ចិន-កម្ពុជា-ថៃ នៅទីក្រុងប៉េកាំង គឺជាធាតុចូលដ៏សំខាន់ដើម្បីអនុវត្តការឯកភាពគ្នាប្រាំចំណុច

លទ្ធផលនៃកិច្ចសន្ទនាផ្លូវក្រោយលើកទី២ ចិន-កម្ពុជា-ថៃ នៅទីក្រុងប៉េកាំង គឺជាធាតុចូលដ៏សំខាន់ដើម្បីអនុវត្តការឯកភាពគ្នាប្រាំចំណុចដែលសម្រេចបាននៅក្នុងកិច្ចប្រជុំ Fuxian ដែលបានរៀបចំដោយជោគជ័យដោយសាកលវិទ្យាល័យកិច្ចការបរទេសចិន (CFAU) ដើម្បីលើកកម្ពស់ការបន្ធូរបន្ថយភាពតានតឹងជាបន្តបន្ទាប់រវាងកម្ពុជា និងថៃ និងរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
កិច្ចសន្ទនាផ្លូវក្រោយលើកទី២នេះមានគោលបំណងបន្តលើមូលដ្ឋានគ្រឹះនៃកិច្ចប្រជុំលើកដំបូង ដោយផ្តោតលើការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយ បំពេញបន្ថែមដោយការសន្ទនារវាងក្រុមបញ្ញាវ័ន្ត និងអង្គការសង្គមស៊ីវិល។
គោលដៅគឺដើម្បីលើកកម្ពស់បរិយាកាសមតិសាធារណៈដោយសន្តិភាព រក្សាសន្ទុះសម្រាប់ការផ្សះផ្សា និងលើកកម្ពស់ការអនុវត្តការួមគ្នា។
បណ្ឌិត ឆេង គីមឡុង នាយកវិទ្យាស្ថានចក្ខុវស័យអាស៊ី (AVI) និងជាប្រធានក្រុមប្រតិភូកម្ពុជា បានថ្លែងប្រាប់ Amazadia ថា ៖ ក្រុម
បញ្ញាវ័ន្ត អ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលមកពីកម្ពុជាចំនួន១៧រូបបានចូលរួមកិច្ចសន្ទនាក្រៅរដ្ឋាភិបាល (Track II Dialogue) ដែលជាក្រុមមិនមែនតំណាងរដ្ឋាភិបាលបានចូលរួមពិភាក្សានៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃ ២០ និង២១ ខែមេសា បានបញ្ចប់ទៅដោយជោគជ័យ។ ក្នុងកិច្ចសន្ទនា ប្រកបដោយផ្លែផ្កានោះ ក៏បានជមុ្រញការតផ្ជាប់ទំនាក់ទំនងទ្វេភាគីគ្រប់កម្រិត ទាំងកម្រិតការទូត ពាណិជ្ជកម្ម វិនិយោគ និងនយោបាយឡើងវិញ ដើម្បីឱ្យប្រទេសទាំងពីរអាចចាប់ដៃនៅក្នុងការបើកច្រកសេដ្ឋកិច្ច ជាបណ្តើរឡើងវិញ បង្កលក្ខណៈឱ្យប្រជាជននៅតាមបណ្តោយព្រំដែនប្រាស្រ័យទាក់ទងគ្នា ហើយជំរុញដល់ភាពធន់នៃសេដ្ឋកិច្ច។
‌‍
លោក ឆេង គីមឡុង បានមានប្រសាសន៍ថា “យើងបានសង្កត់ធ្ងន់ធ្វើយ៉ាងណាអនុវត្តបទឈប់បាញ់ដោយឆ្លើយតមទៅនឹងសេចក្តីសម្រេច
កុងសង់ស៊ីសហ្វ៊ូស៊ាន Consensus Fuxin ។ កិច្ចប្រជុំលើកទី២ នេះគឺឆ្លើយតបនឹងស្មារតីកុងសង់ស៊ីសទាំង៥ចំនុច ពិសេសធ្វើយ៉ាងណាជំរុញការផ្សព្វផ្សាយអំពីការរំពឹងទុករបស់សាធារណជនទូទៅស្តីអំពីការអនុវត្តកិច្ចព្រមព្រៀងទាំងឡាយដែលកម្ពុជានិងថៃបានសម្រេចកន្លងមក”។
លើសពីនេះកិច្ចសន្ទនាដែលភាគីចិនជាអ្នកសម្របសម្រួលបានជំរុញស្វែងរកដំណោះស្រាយ ការគាំទ្រពីអន្តរជាតិផង និងពីរដ្ឋាភិបាលផងក្នុងការដោះស្រាយសេចក្តីត្រូវការចំាបាច់របស់ជនភាសិកដែលកំពុងមានផលប៉ះពាល់ដោយការវាយប្រហារដណ្តើមទឹកដីនិងផ្ទះសម្បែងរបស់គាត់ពីសំណាក់ទាហានថៃ។ លោកបណ្ឌិតបានស្នើឱ្យភាគីថៃប្រកាន់ភាពស្មោះត្រង់ ភាពសច្ចៈ ការគោរពច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទាំងឡាយ និងការសន្ទនា ក្នុងការការដោះស្រាយជម្លោះ ហើយលះបង់ការប្រើប្រាស់មធ្យោបាយយោធានិយមរបស់ខ្លួន។
លោក គីមឡុង បានគោរពកោតសរសើភាគីចិន ក្នុងការដើរតួនាទីដ៏មានសារសំខាន់របស់ខ្លួនក្នុងការបន្តបង្រឹងនូវការអនុវត្តកិច្ចព្រមព្រៀងទាំងឡាយ ពិសេសបទឈប់បាញ់រវាងកម្ពុជា-ថៃ ក៏ដូចជាការអនុវត្តឱ្យបានពេញទំហឹង និងមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងហ្វ៊ូស៊ានទាំង ៥ ចំណុច។
“ខ្ញុំយល់ឃើញថា តួនាទីស្នូលរបស់ចិនបានជម្រុញឱ្យមានការស្តាឡើងវិញនូវសុខសន្តិភាពនៅក្នុងតំបន់ឡាងឆាង-មេគង្គ ដោយផ្តល់ឱកាសដល់ប្រទេសនីមួយៗមានការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ខ្លួន ពិសេសបំពេញតម្រូវការរបស់ប្រជាពលរដ្ឋនៃប្រទេសក្នុងតំបន់៕ រក្សាសិទ្ធដោយ៖ Amazadia

×