Sunday, April 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បញ្ជាយ៉ាងម៉ឺងម៉ាត់ទៅស្នងការខេត្តកំពង់ចាមត្រូវយកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់បំផុតតាមចាប់ខ្លួនជនពាក់ព័ន្ធបញ្ជូនទៅតុលាការ ។ នេះបើតាមការបញ្ជាក់ពី លោក រ៉េន រតន: អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កាលពីថ្ងៃទី២៥ខែមេសាឆ្នាំ២០៦។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី៖ ចំពោះក្រុមជនបង្ក និងអ្នកពាក់ព័ន្ធបានតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់បំផុត។ ឯកឧត្តមអភិសន្តិបណ្ឌិត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ជូនឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ដែល
មានលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពង់ចាម ជាសេនាធិការ ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធករណីនេះ យកមកអនុវត្តនីតិវិធី បញ្ជូនទៅតុលាការដោយគ្មានការលើកលែង ជាមួយជនបង្ក និងអ្នកពាក់ព័ន្ធដែលសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់រួចមកហើយនោះ ៕ សិទ្ធដោយ៖សុទ្ធលី

×