ខេត្តបាត់ដំបង៖មន្រ្តី ក.ប.ប ខេត្តបាត់ដំបង បានចុះពិនិត្យទីតាំង អាជីវកលក់ទុរេន នៅផ្សារភួពុយ បន្ទាប់ពី លិចលឺ តាមបណ្តាញសង្គមហ្វេសប៊ុក មានអាជីវកនាំទុរេន ពីប្រទេសថៃ មកលក់ ។
ក្នុងការចុះ ពិនិត្យនោះ មន្រ្តីជំនាញអះអាងថា មិនមានករណីនាំ ទុរេន ពីប្រទេសថៃ ចូលមកលក់នោះឡើយ ដោយទុរេនទាំងនោះ នាំមកពីខេត្តកំពង់ចាម ។ ការចុះពិនិត្យនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែ ឧសភា ឆ្ន២០២៦ ។
ឯកឧត្តម គឹម មាស សុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានអះអាងថា ជាលទ្ធផល នៃការចុះសាកសួរអាជីវករលក់ទុរេនទាំង៨រូបនៅផ្សារភូពុយ ខេត្តបាត់ដំបង ពីសំណាក់មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប បានរកឃើញថា ទុរេនដែលកំពុងចរាចរណ៍ដាក់លក់នៅផ្សារភូពុយ គឺសុទ្ធតែទិញពីផ្សារនាគមាស និងផ្សារដើមគរក្នុងរាជធានីភ្នំពេញ។ អាជីវករទាំងអស់បានអះអាងថា ពុំមានការទិញផ្ទាល់ពីឈ្មួញ ឬអ្នកនាំចូលទុរេនពីប្រទេសថៃនោះឡើយ។
សូមរំលឹកថា មន្ត្រីជំនាញចុះទៅមើលផ្លែទុរេននៅផ្សារភូពុយទាំងយប់ នឹងឲ្យសមត្ថកិច្ចដេកយាមកន្លែងអាជីវករលក់ដូរជាច្រើនកន្លែង រង់ចាំពេលព្រឹកនិងធ្វើការសួរនាំអាជីវករលក់ដូរបានផ្លែទុរេនហ្នឹងបានប្រភពមកពីណា វេលាម៉ោង ៨.១០នាទីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ រង់ចាំតាមដានមន្ត្រីជំនាញធ្វើការនៅព្រឹកនេះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។រក្សាសិទ្ធដោយ៖សុទ្ធលី










