ភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ពលរដ្ឋប្រមាណ ១០០នាក់ មកពី៤សហគមន៍រួមមាន៖ សហគមន៍ ១៩៧ សហគមន៍១៧៥ សហគមន៍៩៥៥ សហគមន៍ ១៦ មានទីលំនៅក្នុងស្រុកស្រែអំបិល និងស្រុកបូទុមសាគរ ខេត្តកោះកុង បានឡើងមកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងគោលបំណង ស្នើសុំជួយពន្លឿនការដោះស្រាយគោលនយោបាយដីសម្បទានសង្គមកិច្ច ចែកជូនពួកគាត់ដែលជាប្រជាពលរដ្ឋក្រីក្រ ដោះស្រាយបញ្ហាជម្លោះដីធ្លីរវាងពួកកគាត់ ជាមួយក្រុមហ៊ុនអេគ្រីឈ័រគ្រុប របស់ឯកឧត្តម ឧត្តមសេនីយទោ ហេង ហ៊ុយ ដែលមានទីតាំងនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង និងជួយ ដោះស្រាយបញ្ចប់បញ្ហា វិវាទដីធ្លី រវាងពលរដ្ឋចំនួន១៦គ្រួសារ ជាមួយឈ្មោះ សៀង ឈី ឈ្មោះ ភ្នំ ស៊ីធឿន និងឈ្មោះ ហ៊ូរ សេង។ នេះបើតាមការចេញផ្សាយព័ត៌មានរបស់អង្គការអាដហុក។
តំណាងសង្គមចំនួន ៦រូប បានយកញត្តិទៅដាក់ មាន៖១- អ្នកស្រី ដេត ហួរ ២-អ្នកស្រី អេប តឹង ៣. លោក អ៊ឹង សុផាដារិទ្ធ ៤. លោក ឆាន់ ឈឿន ៥. អ្នកស្រី ចាន់ គៀន ៦. អ្នកស្រី គៀត គឹមស៊ុន ។
ក្រោយពីទទួលញត្តិ មន្ត្រីទទួលញត្តិរបស់ក្រសួងប្រាប់ថា ក្រសួងនឹងផ្តល់ចម្លើយនៅពេលក្រោយ។
ថ្ងៃនេះផងដែរយើងសង្កេតឃើញ អាជ្ញាធរ ខណ្ឌឬសី្សកែវ និងប្រជាការពារប្រមាណ ២០នាក់ឃ្លាំមើល និងថតរូបជាប្រចាំផងដែរ៕រក្សាសិទ្ធដោយ៖សុទ្ធលី











