Sunday, May 10, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលស្រុកភ្នំព្រឹកអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជនម្នាក់ក្នុងករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់កាល ពីឆ្នាំ២០២១

ពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០​២៦វេលា​ម៉ោង១៣និង៥០នាទី នៅ​ចំណុច ភូមិចំការស្រូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ស្របតាមអនុសា​សន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង​យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន​ចាន់ ស្ន​ងការនៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង លោ​កវរសេនីយ៍ទោ​ សំ​ វីរៈ​ អធិការ​នគរបាលស្រុកភ្នំព្រឹកបានដឹក​នាំកម្លាំងផ្នែកនគរបាលយុត្តិធម៌រួមជា​មួយកម្លាំងប៉ុស្តិ៍​​នគរ​បាល​រដ្ឋបាលបា​រាំងធ្លាក់​នៃអ​ធិ​ការដ្ឋាននគរបាលស្រុកចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់​ចៅក្រមជំនុំជម្រះ នៃសាលាដំបូង​ខេត្តបាត់​ដំបងចាប់ខ្លួនពិរុទ្ធជន ឈ្មោះ ឌឹម ណាវ ភេទប្រុស កើតឆ្នាំ១៩៨៦ ​ជនជាតិខ្មែរ ស​ញ្ជាតិខ្មែរ មុខរបរកម្មករទីកន្លែងកំណើត​ភូមិចំការស្រូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានទីលំនៅបច្ចុប្បន្ន ភូមិចំការស្រូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងជាប់ចោទពីបទការនាំយកចេញដោយ​មិនស្របច្បាប់​សម្រាប់​នាំឆ្លងដែន ប្រ​ព្រឹ​ត្តនៅចំណុ​ចភូមិចំការត្រប់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងកា​ល​ពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០​២១ ។

បច្ចុប្បន្នសមត្ថកិច្ច កំពុងកសាងសំណុំ​រឿង បញ្ជូនមកកាន់ការិយាល័យជំ​នាញនៃស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់​ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×