Monday, May 11, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ត​ស្វាយរៀង​​ ឃាត់​ខ្លួន​ជន​សង្ស័យ​ជន​ជាតិ​វៀតណាមចំនួន​ ៥នាក់ ដកហូតសារធាតុញៀនសរុប ៧៧០២.០៤ក្រាម បញ្ជូនទៅសាលាដំបូងខេត្ត

ខេត្តស្វាយរៀង ៖ ដោយអនុវត្តតាមបទបញ្ជាដ៏យ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោក​ ឡាយ​ ជុងហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី៦ ខែឧសភា​ ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក កាន កេន បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត​ សហការជាមួយកម្លាំងនគរបាល​ នៃអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក​ កែ​ឆ្នៃ​ ប្រេីប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន​ និង​កាន់​កាប់​គ្រាប់​រំសេវ​ដោយ​គ្មាន​ការ​អនុញ្ញាត​ ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ៥នាក់​ ស្រី​ ១នាក់​ (ជន​ជាតិ​វៀតណាម​) ស្ថិត​នៅភូមិ​បាវិតកណ្តាល​ សង្កាត់​បាវិត​ ក្រុងបាវិត។
សមត្ថកិច្ចដក​ហូត​វត្ថុ​តាង​រួម​មាន៖-សារធាតុញៀនសរុប ៧៧០២.០៤ក្រាម-ជញ្ជីងថ្លឹង ២គ្រឿង-គ្រាប់កាំភ្លើងខ្លី ៤គ្រាប់-ទូរស័ព្ទដៃ ៥គ្រឿង
-ម៉ូតូ ១គ្រឿង និង​សម្ភារ​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្នជន​សង្ស័យ​ រួម​ទាំង​វត្ថុ​តាង ត្រូវបានសមត្ថកិច្ចជំនាញកសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការតាមនីតិវិធីច្បាប់៕រក្សាសិទ្ធដោយ៖សុទ្ធលី

×