Monday, May 11, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិ នៃកម្ពុជានឹងសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១៣ ឆ្នាំ២០២៦ ស្ដីពី “ការលើកកម្ពស់ផលិតកម្មក្នុងស្រុក និងការជំនួសផលិតផលនាំចូល ប្រកបដោយចីរភាព”

រាជធានីភ្នំពេញ៖ ធនាគារជាតិ នៃ កម្ពុជានៅ ថ្ងៃទី ១១ ខែកុ២១ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងស្តីពីការធ្វើសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១៣ ឆ្នាំ២០២៦ ស្តីពី”ការលើកកម្ពស់ផលិតកម្មក្នុងស្រុក និងការជំនួសផលិតផលនាំចូល ប្រកបដោយចីរភាព”។

ផលិតកម្មក្នុងស្រុកត្រូវបានចាត់ទុកជាកម្លាំងចលករក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច ប្រកបដោយចីរភាព ជាពិសេសនៅក្នុងស្ថានភាពដែលសេដ្ឋកិច្ចពិភពលោកកំពុងតែប្រឈម នឹងភាពមិនប្រាកដប្រជាខ្ពស់។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពលើផលិតកម្មក្នុងស្រុក តាមរយៈគំនិតផ្តួចផ្តើមជាច្រើន រួមមាន ការបណ្តុះបណ្តាលសហគ្រិនភាពដល់សហគ្រាសធុនមីក្រូ ការធ្វើកំណែទម្រង់ការចុះបញ្ជីអាជីវកម្ម ការធ្វើទំនើបកម្ម តូច និងមធ្យម ព្រមទាំងសហគ្រិនស្ត្រី ការធ្វើកំណែទ ប្រព័ន្ធបច្ចេកវិទ្យា និងការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តជាច្រើនផ្សេងទៀត ការកើនឡើងនៃការផលិតក្នុងស្រុកនឹងរួមចំណែកយ៉ាងសំខាន់ដល់ការជំនួសការនាំចូល លើផលិតផលណាដែលមានវត្ថុធាតុដើមហើយអាចផលិតក្នុងស្រុកបាន ដែលនឹងបង្កើតការងារ និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។ ទោះយ៉ាងណា ការជំរុញផលិតកម្មក្នុងស្រុកនៅតែ មានបញ្ហាប្រឈមជាច្រើនដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធរួមចំណែកដោះស្រាយបន្ថែមទៀត។ ដោយពិនិត្យឃើញពីសារៈសំខាន់នេះ ធនាគារជាតិនៃកម្ពុជានឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ច លើកទី១៣ សម្រាប់ឆ្នាំ២០២៦ក្រោមប្រធានបទគោល ស្តីពី “ការលើកកម្ពស់ផលិតកម្មក្នុងស្រុក និងការជំនួសផលិតផលនាំចូល ប្រកបដោយចីរភាព”៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×