Tuesday, May 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនប្រុសស្នងការរងនគរបាលខេត្តបន្ទាយមានជ័យម្នាក់ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅស្រុកមោងឬស្សី បណ្តាលឲ្យជនរងគ្រោះ៦នាក់ស្លាប់ ពេលនេះសំណងរដ្ឋប្បវេណី បានដោះស្រាយបញ្ចប់

ករណីកូនប្រុសស្នងការរងនគរបាលខេត្តបន្ទាយមានជ័យម្នាក់ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង កាលពីចុងខែមីនា ឆ្នាំ២០២៦ បណ្តាលឲ្យជនរងគ្រោះ៦នាក់ (កូនក្នុងផ្ទៃម្នាក់) ស្លាប់ ពេលនេះសំណងរដ្ឋប្បវេណី បានដោះស្រាយបញ្ចប់ ។
គ្រួសារជនរងគ្រោះ បានទទួលថវិកាចំនួន ៨ម៉ឺនដុល្លារអាមេរិក ក្រោមការចរចា និងសម្របសម្រួលជាច្រើនថ្ងៃ។ អ្នករថយន្តបង្កឈ្មោះ ស៊ីវ ជ័យសិដ្ឋ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ នៅពន្ធនាគារខេត្តបាត់ដំបង ក្រោមបទចោទប្រកាន់ ២សំណុំរឿង ស្មើ ចំនួន ៣បទល្មើស ៖
បទល្មើសទី១៖ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យស្លា-ប់ (ច្រើននាក់) ។
បទល្មើសទី២៖ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យរបួសដល់អ្នកដទៃ។
បទល្មើសទី៣៖ រត់គេចខ្លួន ។
សូមបញ្ជាក់ថា ទោះជនបង្កបានសងលុយទៅក្រុមគ្រួសាររងគ្រោះក៏ដោយ តែជនបង្កកំពុងបន្តជាប់ឃុំទទួលទោសតាមច្បាប់ដដែល ៕រក្សាសិទ្ធដោយ៖សុទ្ធលី

Screenshot
×