នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋដែលធ្វើដំណើរទៅរកដកផ្សិត បានប្រទះឃើញសាកសពបុរសម្នាក់ ត្រូវបានគេយកមកប្លុងចោលនៅក្នុងដីចម្ការមួយកន្លែង ស្ថិតក្នុងភូមិអន្ទង់ស ឃុំពង់ទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ក្រោយពេលទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាមៗ កម្លាំងអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការពិនិត្យ និងហ៊ុព័ទ្ធទីតាំង។ ជាលទ្ធផលនៃការពិនិត្យបឋម សមត្ថកិច្ចបានកំណត់អត្តសញ្ញាណសាកសព គឺជាបុរសជនជាតិចិន។
ដោយមានការសហការពីមន្ត្រីជំនាញកោសល្យវិច័យ បានសន្និដ្ឋានថា ជនរងគ្រោះត្រូវបានគេធ្វើឃាត ដោយសារនៅលើសាកសពមានស្នាមរងរបួសធ្ងន់ធ្ងរជាច្រើនកន្លែង នឹងមានស្នាមត្រូវគ្រាប់កាំភ្លើងចំនួន ២គ្រាប់ ចំរាងកាយ។
ស្នាមវាយដំទង្គិចយ៉ាងធ្ងន់ធ្ងរជាច្រើនកន្លែង ត្រង់ផ្ទៃមុខនិងក្បាល៕ រក្សាសិទ្ធដោយ៖សុទ្ធលី





