Thursday, May 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតឡាវ នឹងខិតខំជំរុញ កិច្ចសហប្រតិបត្តិការទំនាក់ទំនងនៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ឲ្យកាន់តែល្អប្រសើរដើម្បីអភិវឌ្ឍន៍ប្រទេសទាំងពីរឲ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត

ភ្នំពេញ៖ឯកឧត្តម សនសៃវ៉ាន់ ណាសៃ (sonnexay Vannaxay)ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជានឹងខិតខំជំរុញ កិច្ចសហប្រតិបត្តិការទំនាក់ទំនងនៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ឲ្យកាន់តែល្អប្រសើរដើម្បីអភិវឌ្ឍន៍ប្រទេសទាំងពីរឲ្យមានការអភិវឌ្ឍរីកចម្រើន បន្ថែមទៀត ពិសេសជំរុញការវិនិយោគ ទេសចរណ៍និងធ្វើឲ្យទំនាក់ទំនងប្រជាពលរដ្ឋទាំងពីរនៅតាមព្រំដែន កម្ពុជា-ឡាវមាន ទំនាក់ទំនងគ្នាកាន់តែល្អ រកស៊ីជាមួយគ្នាឲ្យកាន់តែមានភាពស្និទ្ធស្នាល។
ការលើកឡើងរបស់ឯកឧត្តម សនសៃវ៉ាន់ ណាសៃបានធ្វើឡើង កាលពីរសៀលថ្ងៃទី២០ ឧសភាឆ្នាំ២០២៦នេះ ខណៈជួបសម្តែងការគួរសម ជាមួយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម សនសៃវ៉ាន់ ណាសៃ បានមានប្រសាសន៍លើកឡើងទៀតថា រាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ មានអគារថ្មីៗខ្ពស់ខ្ពស់ជាច្រើននិងមានប្រពៃណីទំនៀមទម្លាប់ សិល្បៈស្រដៀងគ្នានិងប្រទេសឡាវ ហើយមុខមាត់ប្រជាជនក៏មានភាពប្រហាក់ប្រហែលគ្នាផងដែរ។ ប្រទេសកម្ពុជាមានសេដ្ឋកិច្ចនឹងនរ បើទោះបីមានឥទ្ធិពលពីសង្គ្រាមនៅបរទេសក៏ដោយ អត្រាប្រាក់រៀលក៏នៅតែរក្សាបាន មួយដុល្លារ ៤០០០រៀល។ ឯកឧត្ដមបន្តថា កម្ពុជាមានថ្នាក់ដឹកនាំល្អ ទើបបានធ្វើឲ្យប្រជាពលរដ្ឋអាចរកស៊ីមានបានធូធា។កម្ពុជានឹងឡាវមានកិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អជាមួយគ្នាជាបងប្អូនយូរលង់ណាស់មកហើយ ហើយកម្ពុជាក៏ជាដៃគូគ្រប់ជ្រុងជ្រោយជាមួយប្រទេសឡាវផងដែរ។

ជាការឆ្លើយតបឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងជំនួបសំដែងការគួសមនោះ ក៏
បានលើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ពិសេសការរីកចំរើនរបស់រាជធានីភ្នំពេញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទន្ទឹមនិងការរីកចំរើននេះ ឯកឧត្ដមឃួង ស្រេង ក៏បានលើកឡើងពីបញ្ហាប្រឈមផងដែរ ដូចជា បញ្ហាកកស្ទះចរាចរណ៍និងបញ្ហាស្ទះលូជាដើម ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់និងដោះស្រាយបានជាបន្តបន្ទាប់ ។

ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍ទៀតថា កម្ពុជានិងឡាវមានវប្បធម៌ប្រពៃណីទំនៀមទម្លាប់និងមុខមាត់ក៏ប្រហាក់ប្រហែលគ្នា។ ប្រទេសឡាវគឺជាប្រទេស មានទន្លេ តភ្ជាប់ជាមួយនឹងកម្ពុជា។ ក្រោយពីកម្ពុជាសាងសង់ព្រែកជីកហ្វូណនតេជោរួចរាល់ ប្រទេសឡាវអាចដឹកទំនិញតាមរយៈផ្លូវទឹកចូលទៅកាន់កំពង់ផែទឹកជ្រៅរបស់កម្ពុជា ដើម្បីបន្តដឹកជញ្ជូនទៅបណ្ដាលប្រទេសផ្សេងទៀតលើពិភពលោក ដែលវានឹងធ្វើឲ្យសេដ្ឋកិច្ចប្រទេសឡាវនិងប្រទេសកម្ពុជាមានភាពល្អប្រសើរមួយកម្រិតថែមទៀត។

ឯកឧត្ដម ឃួង ស្រេងក៏បានបញ្ជាក់ផងដែរថាប្រទេសឡាវនិងប្រទេសកម្ពុជា មិនដែលមានការរំលោភបំពានលើគ្នាសោះឡើយ តាំងពីអតីតកាលមកដល់បច្ចុប្បន្ននេះ ដែលអាចឲ្យក្មេងជំនាន់ក្រោយជឿទុកចិត្តបាន មិនដូចប្រទេសជិតខាង
ខ្លះតែងតែរំលោភបំពានបូរណភាពទឹកដីរបស់គេឡើយ។កម្ពុជានិងឡាវ នឹងពង្រឹងទំនាក់ទំនងភាពជាដៃគូ និងសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ប្រទេសទាំងពីរឲ្យមានការអភិវឌ្ឍរីកចម្រើន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×