Friday, May 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ឃាត់ខ្លួនដៃដល់ ៨នាក់ ករណីចាប់ជំរិតក្លែងបន្លំជានគរបាលបង្កដោយជនជាតិចិន និងមីយ៉ាន់ម៉ា នៅក្រុងព្រះសីហនុ

កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ធ្វើការស្រាវជ្រាវតាមនីតិវិធី ឃាត់ខ្លួនដៃដល់ ៨នាក់ ករណីចាប់ជំរិតក្លែងបន្លំជានគរបាលបង្កដោយជនជាតិចិន និងមីយ៉ាន់ម៉ា នៅក្រុងព្រះសីហនុ ។

កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ TANG CAIYOU ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ដោយកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០០៖៣០នាទី ខ្លួនត្រូវបានជនមិនស្គាល់អត្តសញ្ញាណមួយក្រុម មានគ្នា៣នាក់ ជាជនជាតិខ្មែរ និងចិន បានធ្វើសកម្មភាព បង្ខាំង និងជំរិតទារប្រាក់ពីខ្លួនអស់ចំនួន១២,០០០USD និង៨១,០០០USDT។ ក្រោយមកក្រុមជនសង្ស័យបានដឹករូបខ្លួនទៅដាក់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពោធិ៍ចិនតុង ។

ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួន ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញរកឃេីញថា បន្ទាប់ពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យបានយករថយន្តប្រព្រឹត្តបទល្មើសទៅផ្លុងចោល នៅចំណុចភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ រួចក៏បានបន្តឡើងជិះរថយន្តតាក់ស៊ី១គ្រឿងម៉ាក Toyota Prius លុះនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៩និង០០នាទី កម្លាំងជំនាញបានធ្វើការអញ្ជើញម្ចាស់រថយន្តតាក់ស៊ីខាងលើមកធ្វើការបំភ្លឺ ។

ក្រោយមកនៅថ្ងៃទី១៥​ ខែឧសភា​ ឆ្នាំ២០២៦​ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដឹកនាំសហការជាមួយកម្លាំង​ជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វេីការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន ៨នាក់ រួមមាន៖
១៖ ឈ្មោះ​ HUANG WENJING ភេទប្រុស​ អាយុ៣១ឆ្នាំ​ ជនជាតិចិន​ ត្រង់ចំណុចផ្លូវ113ខេ​ សង្កាត់កាកាប២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ, ២៖ ឈ្មោះ​ YAW BAY NAR ភេទប្រុស​ អាយុ២៦ឆ្នាំ​ ជនជាតិមីយ៉ាន់ម៉ា, ៣៖ ឈ្មោះ​ CHIT PO PO ភេទប្រុស​ អាយុ២៤ឆ្នាំ​ ជនជាតិមីយ៉ាន់ម៉ា, ៤៖ ឈ្មោះ​ SAI MWAN KHAY ភេទប្រុស​ អាយុ២២ឆ្នាំ​ ជនជាតិមីយ៉ាន់ម៉ា, ៥៖ ឈ្មោះ LI YANG ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន, ៦៖ ឈ្មោះ LONG XIAOHUI ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន, ៧៖ ឈ្មោះ CHEN XIAOQIANG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន ត្រង់ចំណុចភូមិ៤​ សង្កាត់៤​ ក្រុង-ខេត្តព្រះសីហនុ​, ៨៖ ឈ្មោះ​ SHAO MINGBO ភេទប្រុស​ អាយុ៣១ឆ្នាំ​ ជនជាតិចិន​ ត្រង់ចំណុចភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

បច្ចុប្បន្នជនសង្ស័យខាងលេី​ ត្រូវបានបញ្ជូនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដេីម្បីធ្វេីការសាកសួរ​ ៕ក្សាសិទ្ធដោយ៖សុទ្ធលី

×