នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ មានសេចក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីគ្រោះ ថ្នាក់ចរាចរណ៍ ចំនួន ២ករណី ដែលបានកើតឡើងព្រមគ្នានៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅស្រុកកំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង និងក្រុងស្វាយរៀង ខេត្តស្វាយរៀង បណ្តាលឲ្យបងប្អូនកម្មករនិយោជិតរងគ្រោះសរុបចំនួន ១០៦នាក់ (ស្រី ៨៥នាក់) ក្នុងនោះ ស្លាប់ចំនួន ១៤នាក់ (ស្រី ១០នាក់) របួសចំនួន ៩២នាក់ (ស្រី ៧៥នាក់) ៖ ករណីទី១ កើតហេតុនៅ ភូមិសាលាលេខ៥ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រវាងរថយន្តដឹក ទំនិញធុនធំ ជាមួយរថយន្តដឹកជញ្ជូនកម្មករនិយោជិត ដែលមានជនរងគ្រោះសរុបចំនួន ៦៤នាក់ (ស្រី ៥៩នាក់) ក្នុង នោះ ស្លាប់ចំនួន ០៩នាក់ (ស្រី ០៨នាក់) របួសចំនួន ៥៥នាក់ (ស្រី ៥១នាក់)។
ករណីទី២ កើតហេតុនៅ ភូមិបាក់រនាស់ សង្កាត់សង្ឃរ ក្រុងស្វាយរៀង ខេត្តស្វាយរៀង រវាងរថយន្តដឹកជញ្ជូនកម្ម ករនិយោជិត និងរថយន្តដឹកជញ្ជូនកម្មករនិយោជិត ដែលមានជនរងគ្រោះសរុបចំនួន ៤២នាក់ (ស្រី ២៦នាក់) ក្នុង នោះ ស្លាប់ចំនួន ០៥នាក់ (ស្រី ០២នាក់) របួសចំនួន ៣៧នាក់ (ស្រី ២៤នាក់)។
ភ្លាមៗក្រោយទទួលបានព័ត៌មាន នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ និងអាជ្ញា ធរមានសមត្ថកិច្ចមូលដ្ឋាន បានចុះជួយអន្តរាគមន៍ភ្លាមៗនៅកន្លែងកើតហេតុ និងបានខិតខំជួយសង្គ្រោះ ចាត់ចែង បញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យ។
គ្រោះថ្នាក់ចរាចរណ៍នាថ្ងៃនេះ
គឺជាថ្ងៃគួរឲ្យសោកស្តាយបំផុតដែលមានករណីបងប្អូនកម្មករនិយោជិតស្លាប់
ច្រើនជាងគេ។ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់សាធារណៈ នឹងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធនានា ដើម្បី
បង្កើនសុវត្ថិភាពដឹកជញ្ជូនកម្មករនិយោជិត។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ
សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងអាណិត
ស្រលាញ់ជាទីបំផុតជាមួយក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព ហើយសូមជូនពរដល់អ្នករងរបួសទាំងអស់ឆាប់បានជាសះស្បើយ។រក្សាសិទ្ធដោយ៖សុទ្ធលី






