Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន៖ ភ្លើងស្តុបថ្មីចំនួន២៤ទីតាំង នឹងត្រូវដាក់ពង្រាងតាមបណ្តោយផ្លូវជាតិលេខ៥

ភ្នំពេញ ៖ លោកផន​ រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូននៅថ្ងៃទី 26 ខែឧសភានេះបានមានប្រសាសន៍ថា ភ្លើងស្តុបថ្មីចំនួន២៤ទីតាំង នឹងត្រូវដាក់ពង្រាងតាមបណ្តោយផ្លូវជាតិលេខ៥(កំពង់ឆ្នាំង,ពោធិ៍សាត់,បាត់ដំបង និងបន្ទាយមានជ័យ)ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគិតគូរខ្ពស់លើចំណុចនេះ ដោយបានចង្អុលបង្ហាញឱ្យក្រុមការងារធ្វើកិច្ចការនេះឱ្យបានល្អ ឱ្យបានលឿន និងឱ្យមានប្រសិទ្ធភាពខ្ពស់។
សម្ភារៈទាំងនោះបានដឹកទៅកាន់ទីតាំងដំឡើង ដោយបំពាក់តាមទីតាំងកំណត់ ដែលមានការសិក្សាត្រឹមត្រូវច្បាស់លាស់ ពីក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីមិត្តជប៉ុន។
មិនត្រឹមភ្លើងស្តុបនោះទេ យើងក៏នឹងបំពាក់បន្ថែមផ្លាកសញ្ញាចរាចរណ៍, ភ្លើងសញ្ញាចរាចរណ៍,ចំណាំងផ្លាតជាដើម៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×