ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភានេះ សមត្ថកិច្ចនគរបាល បានយកលិខិត ទៅប្រគល់ជូន លោក កឹម សុខា នៅគេហដ្ឋានផ្ទាល់ របស់លោក ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីបញ្ជាក់ថា រូបលោក ចាប់ផ្តើម មានសេរីភាពវិញហើយ..។
ថ្ងៃនេះសមត្ថកិច្ចបានយកលិខិតមកជួបឯកឧត្តម កឹម សុខា នៅគេហដ្ឋាន របស់ឯកឧត្តម ដោយបញ្ជាក់ថា៖ ឯកឧត្តម មានសេរីភាពវិំញហេីយ។ ឯកឧត្តម ក៏បានថ្លែងថា៖ ឯកឧត្តម កឹម សុខា ចាប់ផ្តេីមមានសេរីភាពវិញហេីយ។ ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា ឯកឧត្តម មិនទាន់អាចជួបនិយាយជាមួយសារពត៌មានណានោះទេ ដោយសារតែឯកឧត្តម ចង់នៅរក្សាភាពស្ងៀមស្ងាត់ និងមានទុក្ខធ្ងន់ដោយសារតែម្តាយឈឺ ចង់នៅមេីលថែម្តាយ និងបួសដេីម្បីសងគុណម្តាយផងដែរ។
នាឱកាសនោះ លោក កឹម សុខា ក៏បានឲ្យដឹងថា ឥឡូវនេះ រូបលោក មានសេរីភាពវិញហើយ។ ហើយក៏បានសុំការយោគយល់ ដោយសារតែ ក្នុងអំឡុងពេលនេះ រូបលោក នៅមិនទាន់អាចនិយាយជាមួយ អ្នកសារព័ត៌មាន បានទេ ដ្បិតចង់រក្សាភាពស្ងៀមស្ងាត់ មួយរយៈពេលសិន..។
លោក កឹម សុខា ៖ ” ខ្ញុំចង់រក្សាភាពស្ងៀមស្ងាត់ ដោយសារ ខ្ញុំមានទុក្ខធំ ម្តាយឈឺ ហើយ ខ្ញុំ នឹងទៅបួសសងគុណម្តាយ “។
ព្រះរាជក្រឹត្យ លើកលែងទោសឱ្យទណ្ឌិតឈ្មោះ កឹម សុខា ភេទប្រុស កើតឆ្នាំ១៩៥៣ ដែលត្រូវបាន តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២៧ឆ្នាំ តាមអំណាចសាលដីកា ព្រហ្មទណ្ឌស្ថាពរលេខ ៧៩០ ក្រXI “អ.ណ” ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ របស់សាលាឧទ្ធរណ៍ភ្នំពេញ។ រក្សាសិទ្ធដោយ៖សុទ្ធលី




