Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ដោយប្រើកូនកាំបិតចាក់ទៅលើនារីជាគូស្នេហ៍បណ្ដាលឱ្យរងរបួស

កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលពាក្យបណ្តឹងពីនារីរងគ្រោះម្នាក់ ដោយបានប្តឹងចោទប្រកាន់ទៅលើគូស្នេហ៍របស់ខ្លួនឈ្មោះ ប៉ា ប៉ាន ភេទប្រុស អាយុ២៥ឆ្នាំ ថាបានធ្វើសកម្មភាពយកកូនកាំបិតចុងស្រួចចាក់មកលើខ្លួនត្រូវចំក្រោមឆ្អឹងដងកាំបិតខាងឆ្វេង និងចាក់ចំពីក្រោយក្រោមឆ្អឹងស្លាបប្រជៀងខាងស្តាំជម្រៅប្រហែលពីរថ្នាំងដៃ ព្រមទាំងគំរាមកំហែងតាមសម្លាប់ថែមទៀត។
បន្ទាប់ពីទទួលបានបណ្ដឹង កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានចុះធ្វើការស្រាវជ្រាវតាមស្វែងរកជនសង្ស័យ រហូតនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានសហការជាមួយនារីជនរងគ្រោះបានប្រើល្បិចទាក់ទងឲ្យជនសង្ស័យមកជួបនឹងនារីរងគ្រោះ ដោយភូតកុហកថានាងកំពុងមានផ្ទៃពោះ។

នៅពេលជនសង្ស័យមកដល់នារីរងគ្រោះក៏បានរាយការណ៍ជូនសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខអន្តរាគមន៍បន្ទាន់ ១២៩១។ ភ្លាមៗបន្ទាប់ព័ត៌មានខាងលើ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស បានសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ចុះទៅដល់បន្ទប់ជួលរបស់ជនរងគ្រោះ ស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៉ា ប៉ាន បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
ក្រោមវិធានការជំនាញជនសង្ស័យបានសារភាពឲ្យដឹងថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកូនកាំបិតចាក់ទៅលើនារីរងគ្រោះនារីជាអតីតសង្សាររបស់ខ្លួន ពិតប្រាកដមែន ដោយខ្លួនខឹងសុំត្រូវរូវគ្នាវិញ តែនាងមិនព្រម។

ជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ថលី

×