Wednesday, June 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងសិក្សា និងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណបមេគង្គឃី ស្ថិតនៅភូមិសាស្ត្រក្រុងអរិយក្សត្រ ខេត្តកណ្ដាល

ទីស្តីការក្រសួង៖ រសៀលថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងសិក្សា និងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណបមេគង្គឃី ស្ថិតនៅភូមិសាស្ត្រក្រុងអរិយក្សត្រ ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងក្រុមហ៊ុនធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា(OCIC) និងមន្ត្រីពាក់ព័ន្ធ។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងពិភាក្សា លើគម្រោងសិក្សា ការឌីហ្សាញប្លង់បច្ចេក​ទេស និងការងារពាក់ព័ន្ធ នៃគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គកោះនរា-មេគង្គឃី និងផ្លូវតភ្ជាប់ពីស្ពានកោះនរាទៅកាន់ផ្លូវជាតិលេខ១៕រក្សាសិទ្ធដោយ៖សុទ្ធលី

×