Thursday, June 4, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណម៉ាឡេស៊ី ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ

នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Shaharuddin bin Onn ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណម៉ាឡេស៊ីយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ក្នុងនាមជាប្រធានអាស៊ាននាពេលកន្លងមក។

ឯកឧត្តមឯកអគ្គរដ្ឋទូតម៉ាឡេស៊ី បានសម្តែងការនូវអំណរអរគុណចំពោះឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងសហការីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទាំងអស់ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ និងគាំទ្រដល់ស្ថានទូតម៉ាឡេស៊ី ក្នុងការបំពេញបេសកកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជា។រក្សាសិទ្ធដោយ៖សុទ្ធលី

×