Friday, June 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ និងអង្គបោះឆ្នោត ខេត្តបាត់ដំបង និងខេត្តប៉ៃលិន

នាព្រឹកថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងអង្គបោះឆ្នោតព្រឹទ្ធសភា មកពីខេត្តបាត់ដំបង និងខេត្តប៉ៃលិន (មណ្ឌលភូមិភាគទី៤) នៅខេត្តបាត់ដំបង។

គោលបំណងសំខាន់នៃការចុះជួបសំណេះសំណាលនាពេលនេះ ធ្វើឡើងដើម្បីពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា និងអង្គបោះឆ្នោត ធានាឱ្យបាននូវតម្លាភាព ព្រមទាំងជំរុញប្រសិទ្ធភាពការងារនៅតាមមូលដ្ឋានឱ្យកាន់តែរឹងមាំទ្វេឡើង។

ពិធីសំណេះសំណាលដ៏មានអត្ថន័យនេះ មានអ្នកចូលរួមសរុបចំនួន ៩៩៩នាក់ ដែលរួមមាន សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ប្រធាន-អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង និងខេត្តប៉ៃលិន សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពនានាជុំវិញខេត្តទាំងពីរ។

នេះជាលើកទី១៦ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋាន គិតចាប់តាំងពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ មក។ គិតមកទល់ពេលនេះ សម្តេចតេជោ បានអញ្ជើញទៅដល់បណ្តារាជធានី-ខេត្តចំនួន ១៦រួចមកហើយ រួមមាន ខេត្តកំពង់ចាម, ត្បូងឃ្មុំ, កណ្តាល, រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ, តាកែវ, កំពត, កែប, ស្វាយរៀង, ព្រៃវែង, កំពង់ឆ្នាំង, ពោធិ៍សាត់, កំពង់ធំ, សៀមរាបនិងឧត្តរមានជ័យ, បន្ទាយមានជ័យ, បាត់ដំបងនិងប៉ៃលិន៕រក្សាសិទ្ធដោយ៖សុទ្ធលី

×