ភ្នំពេញ — ការហក់ឡើងនៃប្រជាប្រិយភាពសៀវភៅ “The Father Who Shielded and Never Left” លើឆាកអន្តរជាតិ កំពុងបង្កើតជាចលករថ្មីមួយក្នុងការទាក់ទាញសេដ្ឋកិច្ច។ ការស្វែងយល់ និងទទួលស្គាល់យ៉ាងខ្លាំងពីសំណាក់អ្នកអានបរទេសលើស្នាដៃរបស់លោកស្រី Fari ត្រូវបានគេមើលឃើញថាជា សញ្ញាវិជ្ជមាន ដ៏សំខាន់ ក្នុងការជម្រុញទំនុកចិត្តរបស់បណ្ដាអ្នកវិនិយោគទុនអន្តរជាតិមកលើស្ថិរភាព និងអនាគតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
នៅក្នុងពិភពជំនួញ និងការបោះទុនក្រៅប្រទេស កត្តាដែលក្រុមហ៊ុនធំៗយកចិត្តទុកដាក់បំផុតគឺ Risk Assessment ការវាយតម្លៃហានិភ័យនៃប្រទេសនីមួយៗ។ សៀវភៅ “The Father” បានដើរតួជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់ៗទៅកាន់ពិភពលោកថា កម្ពុជាមិនមែនជាប្រទេសដែលងាយរង្គោះរង្គើឡើយ។
ការលាតត្រដាងពី Leadership Narrative ដែលពោរពេញដោយការលះបង់ និងយុទ្ធសាស្ត្រច្បាស់លាស់ បានជួយឱ្យធុរជនបរទេសយល់ឃើញថា៖
● គ្រឹះនយោបាយរឹងមាំ៖ សន្តិភាព និងស្ថិរភាពនៅកម្ពុជា មិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែវាមានឫសគល់ជ្រៅ ចេញពីការសម្រេចចិត្តដ៏ម៉ឺងម៉ាត់របស់អ្នកដឹកនាំ និងការរួមសាមគ្គីគ្នារបស់ប្រជាជន។
● បរិយាកាសអាជីវកម្មមានសុវត្ថិភាព៖ នៅពេលប្រទេសមួយមានស្ថិរភាពនយោបាយរយៈពេលវែង វានឹងធានាដល់សុវត្ថិភាពនៃទុនវិនិយោគ និងការរីកលូតលាស់នៃអាជីវកម្មរបស់ពួកគេដោយគ្មានការព្រួយបារម្ភ។
ការស្វែងយល់ពីតម្លៃនៃស្ថិរភាព និងផលប្រយោជន៍សេដ្ឋកិច្ច
ស្របពេលដែលសៀវភៅនេះកំពុងសាងទំនុកចិត្តដល់អ្នកវិនិយោគបរទេស វាក៏កំពុងបង្កើតជារលកនៃការចង់ចេះចង់ដឹង និងមាន High Demand (តម្រូវការយ៉ាងគំហុក) នៅក្នុងស្រុកផងដែរ។ យុវជនកម្ពុជាជំនាន់ក្រោយជាច្រើន កំពុងទន្ទឹងរង់ចាំការចេញផ្សាយកំណែជាភាសាខ្មែរ ដើម្បីឈ្វេងយល់ពីសៀវភៅមួយក្បាលនេះ។ ហើយ២ចំនុចដែលយុវជនអាចស្វែងយល់បានពីសៀវភៅមួយនេះគឺ
● យល់ដឹងពីការលះបង់នៅពីក្រោយភាពសុខសាន្ត៖ យុវជននឹងបានដឹងថា ស្ថិរភាពសង្គមដែលពួកគេកំពុងគ្របដណ្ដប់នៅថ្ងៃនេះ គឺប្ដូរមកដោយភាពហត់នឿយ និងការលះបង់ដ៏ធំធេងរបស់អ្នកដឹកនាំជំនាន់មុន។
● តម្លៃនៃស្ថិរភាពសេដ្ឋកិច្ច (Economic Stability): យុវជននឹងយល់ច្បាស់ថា បើគ្មានស្ថិរភាពនយោបាយទេ ក្រុមហ៊ុនបរទេសក៏មិនហ៊ានមកបោះទុនដែរ។ ផ្ទុយទៅវិញ ស្ថិរភាពនេះហើយដែលផ្ដល់ឱកាសការងារល្អៗ ឱកាសបង្កើតអាជីវកម្ម និងផ្លូវដើរដ៏ភ្លឺស្វាងសម្រាប់ពួកគេក្នុងការកសាងអនាគត។
តាមរយៈចុងប៊ិច និងការរៀបរាប់យ៉ាងមានឥទ្ធិពលរបស់អ្នកនិពន្ធ Fari សៀវភៅ “The Father” មិនត្រឹមតែជាសៀវភៅប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាឧបករណ៍យុទ្ធសាស្ត្រយ៉ាងសំខាន់ក្នុងការធ្វើ បង្កើតគុណតម្លៃប្រទេសជាតិនៅលើឆាកអន្តរជាតិ និងជាស្ពាននាំយកបេះដូងពិតរបស់កម្ពុជាទៅបង្ហាញពិភពលោក ធ្វើឱ្យអន្តរជាតិកាន់តែជឿជាក់ កាន់តែគោរព និងចង់មកបោះទុនវិនិយោគរួមគ្នាកសាងកម្ពុជាសម័យថ្មីឱ្យកាន់តែរីកចម្រើនខ្លាំងក្លា៕ រក្សាសិទ្ធដោយ៖សុទ្ធលី




