Friday, June 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងកសិកម្ម ៖ ការហក់ឡើងដ៏ឆាប់រហ័សនៃការនាំចេញអង្ករកម្ពុជាទៅកាន់ហ្វីលីពីន

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖”ការហក់ឡើងដ៏ឆាប់រហ័សនៃការនាំចេញអង្ករកម្ពុជាទៅកាន់ហ្វីលីពីន គឺជាលទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា និងឯកឧត្តម Francisco P. Tiu Laurel Jr. រដ្ឋមន្ត្រីកសិកម្មហ្វីលីពីន តាមរយៈការសម្របសម្រួលយ៉ាងសកម្ម ដើម្បីភ្ជាប់ទំនាក់ទំនងទិញលក់ដោយផ្ទាល់រវាងវិស័យឯកជននៃប្រទេសទាំងពីរ។

ជោគជ័យនេះបានផ្តល់ប្រយោជន៍ទៅវិញទៅមក ដោយជួយកម្ពុជាក្នុងការបើកទីផ្សារថ្មី បង្កើនចំណូល និងលើកស្ទួយជីវភាពកសិករខ្មែរ ស្របពេលដែលហ្វីលីពីនទទួលបានប្រភពផ្គត់ផ្គង់អង្ករដ៏គួរឱ្យជឿទុកចិត្តបាន ដើម្បីធានាសន្តិសុខស្បៀងជូនប្រជាជនរបស់ខ្លួន។”រក្សាសិទ្ធដោយ៖សុទ្ធលី

https://mb.com.ph/2026/06/24/cambodian-rice-shipments-to-philippines-set-to-surge-50-fold-this-year
×