ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក និងកម្ពុជា បានពិភាក្សាអំពីវិធីដែលអាចពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅក្នុងវិស័យថាមពល និងរ៉ែ

លោកស្រី Aleks Zittle ភារធារីស្ថានទូតអាមេរិក បានជួបជាមួយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងជំនួបសម្តែងការគួរសម ដើម្បីពិភាក្សាអំពីវិធីដែលសហរដ្ឋអាមេរិក និងកម្ពុជា អាចពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅក្នុងវិស័យថាមពល និងរ៉ែ។ កិច្ចពិភាក្សារបស់ពួកគេបានផ្តោតលើការពង្រីកឱកាសសម្រាប់ក្រុមហ៊ុនអាមេរិក ការលើកទឹកចិត្តឱ្យមានការវិនិយោគពីសហរដ្ឋអាមេរិកកាន់តែច្រើន ការពង្រឹងសន្តិសុខថាមពលរបស់កម្ពុជា និងការគាំទ្រដល់ការអភិវឌ្ឍធនធានរ៉ែរបស់កម្ពុជាប្រកបដោយការទទួលខុសត្រូវ។
ក្នុងនាមជាអតីតនិស្សិតកម្មវិធី Fulbright ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ ក៏បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់កម្មវិធីផ្លាស់ប្តូររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការបន្តអភិវឌ្ឍដល់អ្នកដឹកនាំជំនាន់ក្រោយរបស់កម្ពុជា និងពង្រឹងនូវទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។
សហរដ្ឋអាមេរិកទន្ទឹងរង់ចាំបន្តកិច្ចសហការជាមួយក្រសួងរ៉ែ និងថាមពល ដើម្បីជំរុញយ៉ាងសកម្មនូវភាពជាដៃគូផ្នែកពាណិជ្ជកម្ម និងបើកទ្វារសម្រាប់ធុរកិច្ចអាមេរិក ស្របពេលដែលយើងជួយដល់ការអភិវឌ្ឍរយៈពេលយូររបស់កម្ពុជា។ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>