ភ្នំពេញ: កាលពីអាធ្រាត្រ វេលាម៉ោងប្រមាណ ជាង៣ ទាបភ្លឺ នៅថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២៦ នេះ មានអ្នកទោសជនជាតិចិន ចំនួន ៥នាក់ បាន
រត់ចេញពីពន្ធនាគារ PJ ដែលមានទីតាំងស្ថិត នៅ ក្នុងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ដោយ ឡើង តាមរបង ពន្ធនាគារ ដើម្បីរត់គេចខ្លួន។
នៅពេលភ្លាមៗនោះ កម្លាំងនគរបាល ក៏ បានតាម ចាប់ខ្លួន ពួកគេទាំង៥ នាក់ និង បាន បញ្ជូនខ្លួន ដាក់ចូល ក្នុង ពន្ធនាគារ PJ វិញ។
ពាក់ព័ន្ធនឹងករណីនេះ ឥឡូវនេះ សមត្ថកិច្ចនគរបាលជំនាញ កំពុងតែ ធ្វើការស្រាវជ្រាវ និង ស៊ើបអង្កេត អំពីករណី ដែលអ្នកទោស ចិន អាចលួចរត់គេច ពី ពន្ធនាគារ PJ នេះ ក្រែងលោ មានការ ការឃុបឃិតគ្នា ពី មន្ត្រីពន្ធនាគារ ពាក់ព័ន្ធ ឬ ទទួលសំណូកពី ពួកចិន ទាំងនោះ??៕ រក្សាសិទ្ធិគ្រប់យ៉ាង ដោយ CEN







