ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន គ.ជ.ប ៖ ការផ្សព្វផ្សាយព័ត៌មានអំពីដំណើរការបោះឆ្នោត ត្រូវធានាថា ព័ត៌មាន មានភាពត្រឹមត្រូវ ទាន់ពេលវេលា និងប្រកបដោយវិជ្ជាជីវៈ ព្រមទាំងគោរពច្បាប់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ស្តីពី “សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា” ជូនដល់គណបក្សនយោបាយ ភាគីពាក់ព័ន្ធ និងមន្ត្រី គ.ជ.ប នៅ វិទ្យាស្ថានជាតិអប់រំ (NIE) នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទប្រធាន គ.ជ.ប។

នាឱកាសនេះ ឯកឧត្តម ប្រាជ្ញ ចន្ទ បានថ្លែងបាឋកថាស្តីពី «ស្ថានភាពទូទៅនៃដំណើរការរៀបចំការ បោះឆ្នោតនៅកម្ពុជា និងការងារសំខាន់ៗក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦» ដោយផ្តោតលើសារៈសំខាន់នៃការបោះឆ្នោត សិទ្ធិ និងកាតព្វកិច្ចរបស់អ្នកបោះឆ្នោត ដំណើរការរៀបចំការបោះឆ្នោត ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ព្រមទាំងតួនាទីរបស់ភាគីពាក់ព័ន្ធក្នុងដំណើរកាបោះឆ្នោត។ ឯកឧត្តមប្រធាន គ.ជ.ប បានមានប្រសាសន៍ថា ក្នុងការអនុវត្តតាមបែបលទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោត គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត ដែលអនុញ្ញាតឱ្យអ្នកបោះឆ្នោតដែលជាម្ចាស់នៃជោគវាសនារបស់ប្រទេសនីមួយៗ បានសម្តែងនូវឆន្ទៈរបស់ខ្លួនតាមរយៈការបោះឆ្នោត ដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត។
ឯកឧត្តម បានពន្យល់ថា នៅពេលដែលនិយាយអំពី «ការបោះឆ្នោត»យើងមិនគួរគិតត្រឹមតែថ្ងៃដែលប្រជាពលរដ្ឋ ទៅកាន់ការិយាល័យបោះឆ្នោត យកសន្លឹកឆ្នោត ហើយគូសសញ្ញាគាំទ្រគណបក្សនយោបាយដែលខ្លួនពេញចិត្ត នៅលើសន្លឹកឆ្នោតនោះទេ ព្រោះថាដំណើរនៃការបោះឆ្នោតមានច្រើនដំណាក់កាល ចាប់តាំងពីដំណាក់កាលនៃការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត រហូតដល់ការប្រកាសលទ្ធផលនៃការបោះឆ្នោត ដែលច្បាប់បានកំណត់។ ហេតុដូច្នេះ ការយល់ដឹងអំពីការបោះឆ្នោត គឺជារឿងចាំបាច់សម្រាប់ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ។
ឯកឧត្តម បានបញ្ជាក់ថា ការចូលរួមរបស់ប្រជាពលរដ្ឋចាប់ផ្តើមពីការយល់ដឹង ដូចជាការពិនិត្យថាខ្លួន មានសិទ្ធិបោះឆ្នោតឬទេ ការយល់ដឹងអំពីឯកសារដែលត្រូវប្រើប្រាស់ ការពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោត កន្លែងចុះឈ្មោះ បោះឆ្នោត និងការិយាល័យបោះឆ្នោត ព្រមទាំងការយល់ដឹងអំពីការរក្សាការសម្ងាត់នៃការបោះឆ្នោត។ ដូច្នេះ ការយល់ដឹង
មុនការបោះឆ្នោតមានសារៈសំខាន់មិនចាញ់ការទៅបោះឆ្នោតនោះឡើយ។
ចំពោះការវិវឌ្ឍនៃការរៀបចំការបោះឆ្នោតនៅកម្ពុជា ក្នុងបាឋកថា ឯកឧត្តមប្រធាន គ.ជ.ប បានពភពី ប្រវត្តិនៃការរៀបចំការបោះឆ្នោតនៅកម្ពុជា ចាប់ពីការបោះឆ្នោតឆ្នាំ១៩៩៣ រហូតមកដលការរៀបចំការបោះឆ្នោត ដោយស្ថាប័នជាតិ។ ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមរៀបចំការបោះឆ្នោតជ្រើសតាំង
តំណាងរាស្ត្រ នីតិកាលទី២ ឆ្នាំ១៩៩៨ ដោយកម្ពុជាខ្លួនឯង ដោយបានបង្កើតការិយាល័យកណ្តាលបោះឆ្នោត នៅឆ្នាំ១៩៩៥ ដើម្បីស្រាវជ្រាវ និងរៀបចំគម្រោងផែនការបោះឆ្នោត។ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវបានអនុម័តនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ និងប្រកាសឱ្យប្រើជាផ្លូវការនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩៧។ បន្ទាប់មក គ.ជ.ប ត្រូវបានបង្កើតឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៩៨។

ឯកឧត្តមប្រធាន គ.ជ.ប បានជម្រាបជូនថា ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយទៀត គ.ជ.ប បានកែលម្អ និងកែទម្រង់ជាបន្តបន្ទាប់ទាំងក្របខ័ណ្ឌច្បាប់ ការងារគ្រប់គ្រង បច្ចេកទេស ការអនុវត្ត និងការងារសន្តិសុខ សុវត្ថិភាព ដែលរហូតដល់ពេលនេះអាចចែកចេញជាពីរដំណាក់កាលសំខាន់ៗ ដូចខាងក្រោម៖
ទី១- គិតចាប់ពីឆ្នាំ១៩៩៨ មក នៅក្រោយការបោះឆ្នោតមួយលើកៗ គ.ជ.ប តែងតែសិក្សា ស្រាវជ្រាវ បូកសរុប និងវាយតម្លៃពីដំណើរការនៃការងាររៀបចំការបោះឆ្នោត ពិនិត្យ និងទទួលយកអនុសាសន៍កែលម្អការបោះឆ្នោត ពីភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិផង និងបានរួមសហការជាមួយរាជរដ្ឋាភិបាលដើម្បីកែលម្អ និងកែទម្រង់ការបោះឆ្នោតឱ្យ បានល្អប្រសើរត្រឹមត្រូវតាមច្បាប់ និងបរិបទនៃប្រទេសកម្ពុជា និងសមស្របទៅនឹងនិយាមអន្តរជាតិ
ទី២- គិតចាប់ពីឆ្នាំ២០១៥ មក កម្ពុជាបានធ្វើការកែទម្រង់ការបោះឆ្នោតស៊ីជម្រៅលើបីចំណុចសំខាន់ៗ គឺលើ ក្របខ័ណ្ឌច្បាប់ ក្របខ័ណ្ឌស្ថាប័ន និងការគ្រប់គ្រង និងបច្ចេកទេសនៃការបោះឆ្នោត ជាពិសេសការកែទម្រង់លើ ការចុះឈ្មោះបោះឆ្នោត និងបញ្ជីបោះឆ្នោត។
សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ តាមរយៈបាឋកថា ឯកឧត្ដមប្រធាន គ.ជ.ប បានបញ្ជាក់ជូនថា បច្ចុប្បន្ន គ.ជ.ប កំពុងដំណើរការការងារពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតឆ្នាំ២០២៦ ដើម្បីរៀបចំជាបញ្ជីបោះឆ្នោតសម្រាប់បម្រើឱ្យការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧។ ដំណើរការនេះត្រូវធ្វើចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៧ ក្នុងនោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេស មានរយៈពេល ៥៥ថ្ងៃ ត្រូវអនុវត្តចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងគោលដៅចុះឈ្មោះបោះឆ្នោតថ្មី ជូនប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ប៉ុន្តែមិនទាន់បានចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ និងប្រជាពលរដ្ឋដែលបាន ផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មីក្នុងឃុំ សង្កាត់។ ការងារនេះក៏រួមមានការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រជូន ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និងឆ្នាំ២០១៧ ការកែតម្រូវទិន្នន័យជីវប្រវត្តិ និងការស្រង់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ។

ការអប់រំ និងផ្សព្វផ្សាយអំពីការបោះឆ្នោត តាមខ្លឹមសារបាឋកថា ឯកឧត្តមប្រធាន គ.ជ.ប បានគូសបញ្ជាក់ថា ការអប់រំ និងផ្សព្វផ្សាយអំពីការបោះឆ្នោត គឺជាផ្នែកមួយសំខាន់ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ និង ភាគីពាក់ព័ន្ធ។ ឯកឧត្តមប្រធាន បានបន្ថែមថា ការផ្សព្វផ្សាយព័ត៌មានអំពីដំណើរការបោះឆ្នោត ត្រូវធានាថា ព័ត៌មាន មានភាពត្រឹមត្រូវ ទាន់ពេលវេលា និងប្រកបដោយវិជ្ជាជីវៈ ព្រមទាំងគោរពច្បាប់ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប និងក្រមសីលធម៌ពាក់ព័ន្ធ។
ជាចុងក្រោយ ឯកឧត្តម ប្រាជ្ញ ចន្ទ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ឱ្យចូលរួមសហការតាមតួនាទី ក្នុង ការផ្សព្វផ្សាយ និងលើកទឹកចិត្តប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ប៉ុន្តែមិនទាន់បានចុះឈ្មោះ អ្នកដែលទើបគ្រប់ អាយុ ១៨ឆ្នាំ និងអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលថ្មីក្នុងឃុំ សង្កាត់ ឱ្យអញ្ជើញទៅចុះឈ្មោះបោះឆ្នោត។ ចំពោះអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ ត្រូវពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន និងស្នើសុំកែតម្រូវប្រសិនបើ មានការកត់ត្រាមិនត្រឹមត្រូវ ជាពិសេសអ្នកដែលបានចុះឈ្មោះក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ – ត្រូវអញ្ជើញទៅធ្វើ បច្ចុប្បន្នភាពទិន្នន័យជីវមាត្រតាមការកំណត់។រក្សាសិទ្ធិដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>