ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី១៧.ខែសីហា.ឆ្នាំ២០២៦វេលាម៉ោង១២ និង១៥នាទី នៅលើផ្លូវជាតិលេខ៤១ ចន្លោះKmលេខ៧និង៨ ភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូហុងដាC.125 ពណ៌ខ្មៅ សេរី២០២៦ ស្លាកលេខភ្នំពេញ1MK.9998 (ជាស្លាកលេខម៉ូតូ ជនសង្ស័យជិះធ្វើសកម្មភាពកន្លងមក) ជិះធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋ នៅតាមផ្លូវ ពេលជួបជាមួយកម្លាំងសមត្ថកិច្វ ជនសង្ស័យ បានជិះម៉ូតូគេចខ្លួន ។
ក្រោមការដឹកនាំបញ្ជារបស់ លោកឧត្តមសេនីយ៍ទោឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ។លោកឧត្តមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរង ជំនួយការដឹកនាំការងារ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានដឹកនាំកម្លាំងការិ.នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នគរបាល ស្រុកគងពិសី ស្រុកសំរោងទង បានប្រតិបត្តិការ ដេញតាមរហូតដល់ ភូមិត្រពាំងត្រស់ ឃុំសំរោងទង ជនសង្ស័យបានផ្តួលម៉ូតូ រត់គេចខ្លួន និងឃាត់ខ្លួនសង្ស័យ២នាក់:១.ឈ្មោះ រិទ្ធ រាជ ហៅអាម៉ៅ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ មិនពិតប្រាកដ -ស្នាក់នៅបន្ទប់ជួលម្តុំទួលគោក រាជធានីភ្នំពេញ ស្រុកកំណេីត : ភូមិអន្លង់ពួក ឃុំតាសាញ់ ស្រុកសំឡូត ខេត្តបាត់ដំបង និងធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ករណីលួចម៉ូតូ (ឆ្នាំ២០២៥ រយៈពេល១០ខែ) ។ ២.ឈ្មោះ រស់ ចាន់រ៉ន ហៅរ័ត្ន ភេទប្រុសអា
យុ៣៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលម្តុំទួលគោក រាជធានីភ្នំពេញ មានស្រុកកំណេីត ភូមិព្រែកអន្ទះ ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល៣ឆ្នាំ ពីបទ: ក្លែងបន្លំឯកសណ្ឋាន ប្លន់ម៉ូតូ
ដកហូតវត្ថុតាង: អាវុធខ្លីប្រើហ្គាសបាញ់គ្រាប់ ២ដេីម – សោរកាច់កម៉ូតូ៣-ទុលល្វីស ១ ដេីម -ទូរស័ព្ទដៃ៣គ្រឿង-នាឡិកាដៃ ១ គ្រឿង -ខ្សែកក្រឡៃ ២ខ្សែ (ទិញតាមអនឡាញ) ចិញ្ចៀនលោហៈធាតុ១វង់ និង អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ១ ។ ម៉ូតូហុងដាC125សេរី២០២៦ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1MK.9998(ស្លាកលេខកម៉្មង់ធ្វើតាមអនឡាញ) លេខតួ និងលេខម៉ាស៊ីន:0369850 ជាម៉ូតូដែលជនសង្ស័យ ធ្វើសកម្មភាពលួចនៅខេត្តកំពង់ឆ្នាំង នៅក្នុងខែសីហា ឆ្នាំ២០២៦ ។
ជនសង្ស័យ បានសារភាពថា ធ្លាប់ធ្វើសកម្មភាពលួចម៉ូតូ៧លើក កំពង់ស្ពឺ៥លើកកណ្តាល១លើក កំពង់ឆ្នាំង១លើក ។
ពេលធ្វើសកម្មភាពឈ្មោះរស់ ចាន់រ៉ន ជាអ្នកឌុប ឈ្មោះ រិទ្ធ រាជ ជាអ្នកចុះកាច់កលួចម៉ូតូ ពេលបានយកទៅបញ្ចាំ នៅក្នុងណាហ្គា (ឈ្មោះ ចាន់រ៉ន ទទួលបាន៦០ម៉ឺនរៀលក្នុង១គ្រឿងចាប់ផ្តើមធ្វើសកម្មភាពលួចម៉ូតូ នៅពេលចេញពីពន្ធនាគារ ។រក្សារសិទ្ធដោយ៖សុទ្ធលី








