ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន០២នាក់ ពាក់ព័ន្ធករណីចាប់មនុស្សជំរិតទារប្រាក់

ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែននគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ ហុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងចំណោមបក្ខពួក០៤នាក់ ពាក់ព័ន្ធករណីចាប់មនុស្សជំរិតទារប្រាក់ ប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង០២:១០នាទី នៅភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ការឃាត់ខ្លួនជនសង្ស័យខាងលើ គឺសមត្ថកិច្ចអនុវត្តតាមពាក្យបណ្តឹងរបស់ជនរងគ្រោះដែលជាជនជាតិចិន។

ជនសង្ស័យចំនួ​ន០២នាក់រួមមាន៖
១- ឈ្មោះ XU XINGDA ភេទប្រុស អាយុ ៣៨ឆ្នាំ។
២-ឈ្មោះ HU JUN ភេទ ប្រុស អាយុ ៣៣ឆ្នាំ។

សម្ភារៈចាប់យករួមមាន៖ ទូរស័ព្ទដៃ ចំនួន០២គ្រឿង, នាឡិកាដៃម៉ាក rolex ខ្សែដែក ពណ៌ទឹកប្រាក់, កាបូបដាក់ប្រាក់ ចំនួន ០១, កាបូបយួរដៃ ចំនួន០១, លិខិតឆ្លងដែន ចំនួន០២ច្បាប់, អត្តសញ្ញាណប័ណ្ណចិន និងកាតធនាគារមួយចំនួន។
បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាង កម្លាំងជំនាញព្រហ្មទណ្ឌ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកបក្ខពួកនៅសេសសល់សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>