ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនអតីត: ចៅសង្កាត់រងទី២ នៃសង្កាត់អូរស្មាច់ មកពីកូតា គណបក្សភ្លើងទៀន ជាប់ពាក់ព័ន្ធនឹងការញុះញង់ឱ្យមានការរើសអើងដល់ថ្នាក់ដឹកនាំជាតិ ទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ??

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២៦ បានសម្រេចឃុំខ្លួន អតីត ចៅសង្កាត់ទី២ និង ជាសមាជិកក្រុមប្រឹក្សាសង្កាត់ អូរស្មាច់ មួយរូប មកពីគណបក្សភ្លើងទៀនជាប់ពាក់ព័ន្ធបទល្មើស ញុះញង់ឱ្យមានការរើសអើង និងបទប្រមាថ បន្ទាប់ពីគាត់ធ្វើការសន្ទនាឯកជនមួយ តាមរយៈទូរស័ព្ទ ជាមន្ត្រីរបស់លោក និង តាមបណ្តាញ សង្គម។

សមត្ថកិច្ចនគរបាលជំនាញខេត្តឧត្តរមានជ័យ បានឱ្យដឹងថា: ជនត្រូវចោទរូបនេះ មានឈ្មោះ ញាន សារុំ ភេទ ប្រុស អាយុ ៦៤ឆ្នាំ មានមុខរបរ: ជាចៅសង្កាត់រងទី២ និង ជាសមាជិកក្រុមប្រឹក្សាសង្កាត់អូរស្មាច់ មកកូតា គណបក្សភ្លើងទៀន មានទីលំនៅ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ជនត្រូវចោទ ត្រូវ បានចាប់ឃាត់ខ្លួន តាមដីកាតុលាការ កាលពី ថ្ងៃ ទី ៥ ខែសីហា ឆ្នាំ២០២៦ និង ត្រូវបាន ចៅក្រមស៊ើបសួរ បញ្ជួន ទៅឃុំខ្លួន បណ្តោះអាសន្ន នៅក្នុងពន្ធនាគារខេត្ត កាលថ្ងៃ ទី ៧ ខែ សីហា ឆ្នាំ ២០២៦។

ជនត្រូវចោទ ត្រូវបាន តំណាងអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ ចោទប្រកាន់ពីបទ: ញុះញង់ឱ្យមានការរើសអើង តាមបញ្ញតិ្តមាត្រា ៤៩៦ និង បទប្រមាថ មាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ។

ទាក់ទងនឹងការចាប់ឃាត់ខ្លួន លោកញាន សារុំនេះ លោកលី សុធារ៉ាយុទ្ធ អគ្គលេខាធិការ និង ជាអ្នកដឹកនាំពាក្យ នៃ គណបក្សភ្លើងទៀន បានមានប្រសាសន៍នៅថ្ងៃ អង្គារ៍ ទី ១៨ ខែ សីហា នេះថា៖ លោកញាន សារុំ ត្រូវបានចាប់ខ្លួនដោយគ្នានមូលហេតុច្បាស់លាស់ និងសាម៉ីខ្លួនក៏មិនបានដឹងពីមូលហេតុដែរ។

លោកសុធារ៉ាយុទ្ធ បានបន្តថា៖
តែក្រោយមកគាត់ត្រូវបានចោទថាមានសន្ទនារតាមទូរសព្ទជាមួយនឹងមិត្តរបស់ គាត់លើបញ្ហាសង្គមដូចជារឿង បញ្ហា scam online ជាដើម ហើយថា: ការសន្ទនាររបស់គាត់បានប៉ះពាល់ដល់ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល។

លោកថ្លែងថា: «ក្នុងនាមជាថ្នាក់ដឹកនាំ នៃ គណបក្សប្រឆាំង គណបក្សភ្លើងទៀន យល់ថា ការចោទ និងការចាប់ខ្លួនលោកសារុំ នេះគឺអយុត្តិធម៌ និងជាការបំភិត បំភ័យលើសកម្មជន សមាជិកគណបក្សប្រឆាំង។ យើងស្នើសុំឲ្យមានការដោះលែងគាត់ឲ្យមានសេរីភាពដូចដើមវិញ» ។

លោកសុធារ៉ាយុទ្ធ បាននិយាយទៀតថា៖ មួយវិញទៀត ការបន្តការចោទ និង ចាប់ខ្លួន មន្ត្រី របស់គណបក្ស ភ្កើងទៀនេះ នេះគឺជាការបង្រ្កាបលើសំឡេងប្រឆាំង ឬរិះគន់ ដែលប៉ះពាល់ខ្លាំងដល់សិទ្ធិសេរីភាពបញ្ចេញមតិ និងដំណើរការប្រជាធិបតេយ្យក្នុងដំណាក់ការដែលកម្ពុជានឹងមានការបោះឆ្នោតមូលដ្ឋានក្នុងឆ្នាំ២០២៧ខាងមុខ ហើយគណបក្ស នយោបាយកំពុងតែស្ថិតក្នុងការរៀបចំខ្លួនចូលរួមប្រកួតក្នុងការបោះឆ្នោត៕រក្សាសិទ្ធិគ្រប់យ៉ាង ដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>