ភ្នំពេញ៖ កម្លាំងសមត្តកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃ ក្រសួងមហាផ្ទៃ ដឹក នាំដោយលោកឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយក ដ្ឋាន សហការជាមួយ ភាគីវៀតណាម កាលពីថ្ងៃ ទី ២៣ ខែ សីហា ឆ្នាំ ២០២៦ បានចាប់ខ្លួន បុរសកំណាចម្នាក់ និង ជាជនដៃដល់ដែល បានយកដបស្រាវាយក្បា លជនរងគ្រោះ ម្នាក់ បណ្តាលឱ្យ របួសធ្ងន់ ផុង លលាដ៍ក្បាល រួច
រត់គេចខ្លួនទៅប្រទេសវៀតណាម និង បានបញ្ជូនខ្លួន មកដល់ ភ្នំពេញវិញហើយ។
សមត្ថកិច្ចនគរបាល បានឱ្យដឹងថា: ជនសង្ស័យ រូបនេះ មានឈ្មោះ ឆេង ភារុណ ហើយគាត់បានប្រើហិង្សា ដោយយកដបវាយ ក្បាលជនរងគ្រោះ ម្នាក់ នៅកន្លែងផឹកស៊ី នៅក្នុងរាជធានីភ្នំពេញ រួចផុតគេចខ្លួន។
បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានបញ្ជូន ខ្លួន មកកាន់ ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ជាធរមាន៕រក្សាសិទ្ធិគ្រប់យ៉ាង ដោយ CEN




