ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចកំពុងសួរនាំម្ចាស់ហ្វេសប៊ុក”អាយ៉ា ទឹកត្នោតជូរ”ករណីជេរប្រមាថខេត្តពោធិ៍សាត់”

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងប្រាប់ឱ្យដឹងថា នៅវេលារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ សមត្ថកិច្ចកំពុងសួរនាំស្ដ្រីម្ចាស់ហ្វេសប៊ុក”អាយ៉ា ទឹកត្នោតជូរ”ជុំវិញករណីជេរប្រមាថប្រជាជនខេត្តពោធិ៍សាត់ ។
ក្មួយស្រី​ ភី​ យ៉ាងរី​ អាយុ​ ២៥​ ឆ្នាំ​ ម្ចាស់​គណនី​ហ្វេសប៊ុក​ អាយ៉ា​ ទឹក​ត្នោត​ជូរ​ រស់នៅ​ ភូមិ​ ប្រជាធម្មខាងកេីត​ សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្ត​ពោធិ៍សាត់​ឃាត់ខ្លួន​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​ ពាក់ព័ន្ធ​បទល្មើស​ជេរប្រមាថ​ប្រជាពលរដ្ឋ​ខេត្ត​ពោធិ៍សាត់​ធ្ងន់ធ្ងរ​ ។

ប្រទេស​មានច្បាប់​ គ្រួសារ​មានវិន័យ​ បុគ្គលណា​ប្រព្រឹត្ត​ខុស​ត្រូវ​ទទួល​ទណ្ឌកម្ម​តាមផ្លូវច្បាប់​ ។

រដ្ឋបាលស្រុកភ្នំក្រវ៉ាញ បានឲ្យដឹងថា ការប្រើប្រាស់ពាក្យសម្តីអសីលធម៌មិនសមរម្យដែលខ្វះការពិចារណា និងហេតុផលមិនគ្រប់ជ្រុងជ្រោយបែបនេះគឺជាប្រមាថយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យប៉ះពាល់កិត្តិយសប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងមូល។ ក្នុងនាមរដ្ឋបាលស្រុក និងប្រជាពលរដ្ឋទូទាំងស្រុកភ្នំក្រវាញ មិនអាចទទួលយកបានដាច់ខាត និងសូមសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាចាត់វិធានការចំពោះបុគ្គលនេះតាមនីតិវិធីច្បាប់។រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>