ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងវប្បធម៌ ឲ្យបញ្ឈប់ការលក់អាវយឺតមានពាក្យ «ធ្វើល្អបានអាចម៍», «ចាញ់ជាព្រះ ឈ្នះជាអញ», «ជេរអញ អញជេរវិញ» ជាដើម

កំពង់ស្ពឺ៖ ដោយបានការណែនាំពី​ឯកឧត្ដមបណ្ឌិត​ ជាម​ ច័ន្ទសោភ័​ណ​ អភិបាល​ នៃគណៈអភិបាលខេត្ដកំ​ព​ង់ស្ពឺ​ លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំពង់ស្ពឺ​ បានបញ្ជាឱ្យ​កំលាំងនគរ​បាលផែនការ​ងារសន្ដិសុខចុះស្រាវជ្រាវ​បន្ទាន់​ ដោយសហការចុះណែ​នាំនិងពិនិត្យស្រាវជ្រាវលេីទីផ្សារ​លក់ទំនិញប្រភេ​ទអាវយឺត​ដែលមានពាក្យថា «ធ្វើល្អបានអាចម៍», «ចាញ់ជាព្រះ ឈ្នះជាអញ», «ជេរអញ អញជេរវិញ» និងពាក្យអសុរស​ដទៃទៀត។

បើតាមការផ្សាយរបស់ក្រសួងវប្បធម៌ ក្រោយពិនិត្យឃើញមានការតាំ​ងលក់អាវយឺត ដែលរំលេចនូវខ្លឹមសារគ្រោតគ្រាត មិនសមរម្យ អសុរោះ នាថ្ងៃទី​២៨ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារដឹកនាំដោយលោក​ឧ​ត្ដមសេនីយ៍ត្រី​ ញ៉ែម​ សៅ​ ស្នងការរងផែនការងារសន្ដិសុខ​ ខេត្ដកំពង់ស្ពឺ​ ស​ហការជាមួយកំលាំ​ងរដ្ឋបាលក្រុងច្បារមន​ អធិការដ្ឋាន​នគរបាល​ក្រុងច្បារមន​ និងប៉ុស្ដិ៍នគ​របាលរដ្ឋបាលរកាធំ​ អ្នកគ្រប់គ្រងផ្សាកំពង់ស្ពឺ​ បានចុះទៅធ្វើការអប់រំណែនាំ​ និងបានអញ្ជេី​ញ​ម្ចាស់ទំ​និ​ញលក់ផលិតផលអាវយឺត​ឈ្មោះ​ ហៀង​ បញ្ញា​ ជាម្ចា​ស់ទំនិញ​អាវ​យឺ​ត​ដែលបានផុសលក់តាមបណ្ដាញសង្គ​ម​ មានផេកឈ្មោះ​ Sy Noth មក​ធ្វើការណែនាំកិច្ចសន្យាបញ្ឈប់ការតាំងបង្ហាញ និងលក់ដូរសំលៀកបំ​ពា​ក់ដែលមាន​រំលេចនូវខ្លឹមសារគ្រោតគ្រាត មិនសមរម្យ អសុរស ទាំង​នេះ ដែលជាទង្វើអសីលធម៌នៅ​ក្នុងសង្គម​ ដោយសមត្ងកិច្ចរកឃេីញអាវយឺតនៅសល់ប្រមា​ណ​១​៥​អាវ​ រីឯអាវយឺតមួយចំនួនបានលក់បន្ដឱ្យទៅ​អ្នកយក​ទៅលក់បន្ដទៀ​ត​ និងអ្នកប្រេីផ្ទាល់ផងដែរ​។ ជាការ​សំ​ណូមពរស្នេីសុំដល់បងប្អូនអាជីវ​ករនិងអ្នកទិញយកទៅ​ប្រេីផ្ទាល់មេត្ដាកុំបន្ដលក់ទៅអ្នកផ្សេងទៀតចំពោះអ្នក​ទិញយកទៅគួរតែកុំប្រេីប្រាស់បន្ដ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>