ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សាលើរបៀបវារៈសំខាន់ចំនួន៣

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ចំនួន៣ រួមមាន៖

ទី១៖ សេចក្តីព្រាងគោលនយោបាយស្ថិតិផ្លូវការ ឆ្នាំ២០២៦-២០៣៥។

ទី២៖ របាយការណ៍វឌ្ឍនភាពនៃការជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការតភ្ជាប់ទៅកាន់ទីផ្សារអន្តរជាតិ។

ទី៣៖ របាយការណ៍វឌ្ឍនភាពនៃវិស័យភស្តុភារកម្ម។

កិច្ចប្រជុំនេះផ្តោតលើការពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ និងវិស័យសំខាន់ៗ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច ការពង្រឹងប្រព័ន្ធស្ថិតិជាតិ ខ្សែច្រវាក់ផ្គត់ផ្គង់ និងប្រព័ន្ធភស្តុភារកម្មរបស់កម្ពុជា។រក្សាសិទ្ធិដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>