យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ និងដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ឡ.ស.ម ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ។ ជនសង្ស័យរូបនេះបានឆាតជាសម្លេងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកក្នុងន័យជេរប្រមាថដល់កងទ័ពដែលធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ពយ៉ាងធ្ងន់ធ្ងរ។
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នាយកដ្ខានបានបញ្ជូនជនសង្ស័យឈ្មោះ ឡ.ស.ម ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុដើម្បីចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី




