រាជធានីភ្នំពេញ ៖ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦អង្គភាពប្រឆាំងអំពើពុករលួយចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល នៃកិច្ចសហប្រតិបត្តិការការងារ ៣ ស្ថាប័ន ក្រសួងការបរទេស និងសហបតិបត្តិការអន្តរជាតិ – ក្រសួងមហាផ្ទៃ(អគ្គនាយកដ្ឋានអន្តោប្រវេសន៍) និង អង្គភាពប្រឆាំងអំពើពុករលួយ
ជនត្រូវចោទ ថូ សំណាង – ណុប រដ្ឋា – យស់ រ៉ាណេ។
- ករណី អំពើពុករលួយ ក្នុង online Scam ដែល ACU បានធ្វើថ្មីៗនេះ រួមមាន 4 ករណីផ្ទួនៗគ្នា៖
A. ដោយការសហការណ៍ស្អិតរមួតរវាង នគរបាលជាតិ និង អង្គភាពប្រឆាំងអំពើពុករលួយ (ACU), ACU បានបើកការស៊ើបអង្កេតលើករណីមេអនឡាញហ្គេមថៃ ដែលបានសូកប៉ាន់ ប្រាក់សរុប 774000$ (18 000$/ម្នាក់) ដើម្បីសុំដោះចេញនូវជនជាតិថៃ ជាអ្នកធ្វើការ អនឡាញហ្គេម 43 នាក់ ក្នុងមណ្ឌលរបស់ខ្លួននៅប៉ោយប៉ែត។ ទឹកប្រាក់សរុបនេះ ឈ្មោះ OVARARINT RAWI លិខិតឆ្លងដែនលេខ AC2888447 ថៅកែអនឡាញហ្គេមថៃ និងមេ ការថៃនៅកាស៊ីណូមួយទៀតឈ្មោះ SRIPHAN SUPARP លេខលិខិតឆ្លងដែន AC6438272 បានយកប្រាក់នេះជូនសមត្ថកិច្ចជាថ្នូរដើម្បី៖
i. កុំឱ្យបណ្តេញ ថៃអនឡាញហ្គេម 43 នាក់ នេះទៅប្រទេសថៃវិញ
ii. សុំឱ្យអ្នក 43 នាក់នេះ បាននៅធ្វើអនឡាញហ្គេមបន្តទៀត (ACU បានស្រាវជ្រាវ ស៊ើបអង្កេត ប្រមូលមកវិញបាននូវទឹកប្រាក់ 370 000$ នៃប្រាក់សំណូក 774 000$ និងបានកសាងសំណុំរឿងមន្ត្រីយោធា នគរបាល 5 រូប ទៅតុលាការ) NB: ករណីនេះកើតមុនមួយថ្ងៃ នៃអង្គកើតហេតុទាហានថៃបាញ់ ទាហានខ្មែរស្លាប់ម្នាក់នៅ ក្នុងលេណដ្ឋាន ថ្ងៃ 28/05-2025។
iii. ACU កំពុងសុំស្នើតាមចាប់មេអនឡាញហ្គេម ជនជាតិថៃ 2រូប ដែលកំពុងរត់គេចខ្លួន ។
B. ដោយការសហការណ៍ស្អិតរមួតរវាង ក្រសួងយុត្តិធម៌ និង អង្គភាពប្រឆាំងអំពើពុករលួយ
ACU បានស៊ើបអង្កេតករណី ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ – សីហា ទទួល សំណូកដោះលែង អនឡាញស្គម 5 នាក់ (ចិន 1នាក់ វៀតណាម 4នាក់) ហើយបានកសាង សំណុំរឿងបញ្ជូនទៅតុលាការ ពីបទស៊ីសំណូក និងបទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល ។ ក្រសួងយុត្តិធម៌ ធ្វើអធិការកិច្ច លើព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ គ្រី សីហា និងដាក់វិន័យរដ្ឋ បាល ឯ ACU បើកការស៊ើបអង្កេត ដែលជាវិធានការព្រហ្មទណ្ឌ។
C. ដោយមានការសហការយ៉ាងស្អិតរមួតរវាង លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និង អង្គភាពប្រឆាំងអំពើពុករលួយ (ACU), ACU បានស៊ើបអង្កេតករណី ឧត្តមសេនីយ៍ឯក អគ្គនាយករងអន្តោប្រវេសន៍ អ៊ុក ហៃសីឡា – ឧត្តមសេនីយ៍ទោ ស សំណាង ស្នងការរងភ្នំពេញ – ឧត្ដមសេនីយ៍ត្រី យោធា មាស ម៉ារិន និងគូកន 2នាក់ ដែលទទួលសំណូកពី មេក្រុមហ៊ុនអនឡាញហ្គេម Morgan James នៅកោះពេជ្រ ឈ្មោះ TONY ដែលបង់ប្រាក់ប្រចាំខែឱ្យអ្នកទាំង 3 ដើម្បី ការពារកុំអោយនគរបាលចុះឆែកឆេរ ឬចុះបិទសកម្មភាព។ ក្រៅពីនោះ TONY ក៏បានបង់ លុយតាមករណីនីមួយៗជាច្រើន ដែលមានករណីខ្លះ 1ម៉ឺនដុល្លារ/ករណី ដើម្បីដោះស្រាយធ្វើ កិច្ចការឱ្យ TONY ដូចជាស្វែងរក និងចាប់បុគ្គលិករបស់ TONY ដែលរត់គេច ជាដើម។ តាមភ ស្តុតាងរបស់ ACU មាន តុលាការបានចោទប្រកាន់អ្នកទាំង6 ពីបទសូកប៉ាន់, ស៊ីសំណូក។ ផ្អែកតាមការរកឃើញរបស់ ACU នូវទឹកប្រាក់ 10 ម៉ឺនដុល្លារ ដែលនៅសេសសល់ពីការ សម្អាតប្រាក់ តុលាការបានចោទអ្នកទាំងនោះពីបទល្មើសមួយទៀត គឺបទសម្អាតប្រាក់។
D. ករណីទី 4 នេះ គឺជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការ 3 ស្ថាប័ន មាន ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ – ក្រសួងមហាផ្ទៃ (អគ្គនាយកដ្ឋានអន្តោប្រវេសន៍) និង អង្គភាព ប្រឆាំងអំពើពុករលួយ(ACU)។ មុនដំណើរការករណីមន្ត្រីជាន់ខ្ពស់នៅក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) រូបនេះ ACU បានដំណើរការស៊ើបអង្កេត និងកសាង សំណុំរឿងមន្ត្រីជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ (ផ្កាយ ៣ អ៊ុក ហៃសីឡា – ផ្កាយ ២ សរ សំណាង – ផ្កាយ១ យោធា មាស ម៉ារិន ) ដែលជួយពួកអនឡាញហ្គេមចូល កម្ពុជា និងកាពារពួកអនឡាញហ្គេមយកមកដំណើរបញ្ជូនទៅតុលាកជាមុនសិន ទើប ACU ស៊ើបអង្កេត និងបញ្ជូនទៅតុលាការ មន្ត្រីជាន់ខ្ពស់ក្រសួង កបទ.សអ (ករណីថូ សំណាង អតីតអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន – ណុប រដ្ឋា ពេល នោះជាអនុ.ការិយាល័យកិច្ចគាំពារពលរដ្ឋខ្មែរ នៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និង ព្រំដែន និង យស់ រ៉ាណេ មន្ត្រីជាប់កិច្ចសន្យា) ដែលជាអ្នកផ្តល់ទិដ្ឋាការខុសច្បាប់ ខុស គោលការណ៍របស់ក្រសួង ទៅតុលាការជាក្រោយ។ ក្រសួង កបទ.សអ បានត្រួតពិនិត្យនិង ដាក់វិន័យរដ្ឋបាលយ៉ាងត្រឹមត្រូវគ្រប់គ្រាន់តាមសមត្ថកិច្ចរបស់ខ្លួន ហើយទុកផ្លូវឱ្យ CU បានដំណើរការស៊ើបអង្កេត និងកសាងសំណុំរឿងមន្ត្រីជាន់ខ្ពស់របស់ខ្លួន ដែលនោះជាសម្ថ – កិច្ចរបស់ ACU ហើយពង្រីកការសហការបន្ថែមជាមួយ ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍) យ៉ាងស្អិតរមួត។
- a. ជនត្រូវចោទ សំណាង ក្នុងពេលដែលខ្លួនជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចច្បាប់កុងស៊ុល និងព្រំដែន – ណុប រដ្ឋា ពេលនោះជាអនុ.ការិយាល័យកិច្ចគាំពារពលរដ្ឋខ្មែរ នៃអគ្គ នាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន និង យស់ រ៉ាណេ ពេលនោះជាមន្ត្រីកិច្ចសន្យា បាន ឃុបឃិតគ្នាយក Sticker Visa ដែលខ្លួនជាអ្នកគ្រប់គ្រងប្រភេទ C និង CEx ចំនួន 12 000 សន្លឹក លក់យកផលប្រយោជន៍ផ្ទាល់ខ្លួន។ តាមភស្តុតាង ដែលអគ្គ.អន្តោប្រវេសន៍ និង ACU រកឃើញ Sticker Visa ទាំងនោះត្រូវបានឱ្យដោយខុសគោលដៅ ហើយមានទាំងអ្នក Online Scam ផង ក៏បានទទួលនូវ Sticker Visa ប្រភេទនេះ។ អយ្យការ និងតុលាការ ចោទប្រកាន់ 3 បទល្មើស៖ 1. បទ បំផ្លាញដោយចេតនា និងគែបំបាត់ដោយទុច្ចរិត – Intentional destruction and embezzlement (មាត្រា 601 នៃក្រមព្រហ្មទណ្ឌ) ដោយអំពើ និងភស្តុតាង យកនូវទិដ្ឋាការ C និង CEx_រាប់ពាន់សន្លឹកដោយទុច្ចរិតទៅលក់ និងបំផ្លាញដោយ ចេតនារាប់ពាន់សន្លឹកទិដ្ឋាការ C និង CEX ។
- បទ រំលោភអំណាច – Punishment for abuse of power (មាត្រា 35 នៃច្បាប់ស្តី ពីការប្រឆាំងអំពើពុករលួយ) ដោយអំពើ និងភស្តុតាង មានទិដ្ឋាការ C និង CEX ច្រើន សន្លឹកបានផ្ដល់ឱ្យខុសគោលដៅដូចគ្នា តែអំពើនេះកើតក្រោយពេលខ្លួនអស់អំណាច ក្រោយពេលការសន្យារបស់ខ្លួននៅមុខក្រុមប្រឹក្សាវិន័យថាខ្លួនឈប់
ជាអគ្គនាយក ប្រព្រឹត្តទៀតហើយ។ - បទ សម្អាតប្រាក់ – Money Laundering offence (មាត្រា 3 និងមាត្រា 38 នៃ ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម)។
ii. ទឹកប្រាក់ជាផលប្រយោជន៍ពីការលក់សន្លឹក Sticker Visa នេះ មានប្រមាណ 3 លានដុល្លារ (ថូ សំណាង សារភាពថាខ្លួនទទួលបានតែ 45 ម៉ឺនដុល្លារ ទេ) ហើយ ACU ស្កាត់រកបាននូវទឹកប្រាក់ចំនួន 98 ម៉ឺនដុល្លារ របស់ ថូ សំណាង និង 25 ម៉ឺនដុល្លារ ទៀត របស់ ណុប រដ្ឋា ដែលបានលាងសម្អាត ដើម្បីសុំ តុលាការបង្កក និងរឹបអូសដាក់ជាទ្រព្យសម្បត្តិរដ្ឋ។ ACU កំពុងបន្តស្វែងរក លុយដែលបានលាក់ទុកលើសពីនេះទៀត។ ថូ សំណាង មាន 375 គណនី ធនាគារ នៅធនាគារចំនួន 7 ខុសៗគ្នា។ ណុប រដ្ឋា វិញ មាន 5 គណនីធនាគារ នៅធនាគារចំនួន 2។ យស់ រ៉ាណេ មាន 11 គណនី នៅធនាគារចំនួន 2។
iii. ជនល្មើសទាំង 3 នេះ នៅមាន 3 បទល្មើសទៀត ACU នឹងបន្តសុំធ្វើការចោទ ប្រកាន់ ពីអយ្យការ និងតុលាការ នៅពេលខាងមុខនេះទៀត។
b. ការពិតនៃជោគជ័យក្នុងប្រតិបត្តិការនេះ ចាប់ផ្តើមមុនបង្អស់ពីដំណាក់កាលដ៏ម៉ឹងម៉ាត់របស់ ក្រសួង កបទ.សអ ដែលថ្នាក់ដឹកនាំ និងក្រុមប្រឹក្សាវិន័យរបស់ក្រសួង កបទ.សអ ឈ្លាសវៃ ឃើញនូវកំហុសឆ្គងមន្ត្រីរបស់ខ្លួន។ អគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន ដែល ពេលនោះមាន ថូ សំណាង ជាអគ្គនាយក គឺជាអ្នកមានសិទ្ធអំណាចខ្ពស់បំផុតក្នុងក្រសួង កបទ.សអ ដែលច្បាប់ – រាជរដ្ឋាភិបាល និងក្រសួង កបទ.សអ បានប្រគល់តួនាទី ភារកិច្ច គ្រប់គ្រង រក្សា និងប្រើប្រាស់នូវសន្លឹកទិដ្ឋាការ(វីសា)ទាំងអស់ ក្នុងនោះមានសន្លឹកទិដ្ឋាការ វីសា ប្រភេទ C និង CEx ផង។
ក្នុងពេលធ្វើការបូកសរុប ត្រួតពិនិត្យបំណាច់ឆ្នាំ 2025 នាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន បានរកឃើញថា សន្លឹកទិដ្ឋាការ/វីសាប្រភេទ C និង CEx បាត់ពីសន្និធិ។ នៅចំពោះមុខក្រុមប្រឹក្សាវិន័យ និងថ្នាក់ដឹកនាំក្រសួង កបទ.សអ ទីបំផុត ថូ សំណាង ទទួល សារភាពដោយមានកំណត់ហេតុផងថា ក្នុងចន្លោះខែតុលា 2025 ដល់ខែ មករា 2026 ខ្លួន (ថូ សំណាង) ពិតជាបានបញ្ចេញទិដ្ឋាការចំនួន 12 000 សន្លឹក ក្នុងនោះមានប្រភេទ C ចំនួន 5 200 សន្លឹក និងប្រភេទ CEx ចំនួន 6 000 សន្លឹក (បូកលេខទាំង 2 គឺ 11 200 សន្លឹក) ប្រគល់ឱ្យ ណុប រដ្ឋា (ពេលនោះជាអនុប្រធានការិយាល័យកិច្ចគាំពារពលរដ្ឋខ្មែរ) និង យស់ រ៉ាណេ (ពេលនោះជាមន្ត្រីជាប់កិច្ចសន្យា នៃនាយកដ្ឋានកិច្ចការកុងស៊ុល ច្បាប់ និងព្រំដែន) ខុសច្បាប់ ខុសគោលដៅ ខុសគោលការណ៍ ដោយមិនបានឆ្លងកាត់បែបបទត្រឹមត្រូវ ធ្វើតាម ផ្លូវកាត់។ ថូ សំណាង សារភាពប្រាប់ក្រសួង កបទ.សអ ថា ខ្លួនបានទទួលតែ 5 ដុល្លារ ក្នុង 1 សន្លឹកទិដ្ឋាការប៉ុណ្ណោះ (ចម្លើយ ថូ សំណាងពីដំបូង នៅ អ.ប.ព. ក៏ដូចគ្នាដែរថា បាន ទទួល 5 ដុល្លារ/1 សន្លឹកទិដ្ឋាការ – ពេល អ.ប.ព. ទម្លាក់ភស្ដុតាងក្នុង 1 សន្លឹក ថូ សំណាង បានទទួល 40 – 50 ដុល្លារ ថូ សំណាង ក៏ទទួលសារភាពថាខ្លួនពិតបានទទួល 40 – 50 ដុល្លារ ពីការលក់មែន មិនមែន 5 ដុល្លារក្នុងមួយសន្លឹកទេ។ ពេលបង្ហាញភស្តុតាងមួយជំហាន ទៀត ថូ សំណាង សារភាពថា ខ្លួនពិតជាបានទទួលប្រាក់ 45 ម៉ឺនដុល្លារ ពីការលក់សន្លឹក ទិដ្ឋាការ C និង CEx នេះមែន ក្នុងអំឡុងខែកញ្ញា 2025 ហើយបានយក 45 ម៉ឺនដុល្លារ នោះ ដាក់ក្នុងធនាគារយកការប្រាក់ 5% ក្នុង 1 ឆ្នាំ។ ពេល អ.ប.ព. បង្ហាញភស្តុតាងសន្លឹក ទិដ្ឋាការ C/CEx ដែលជនបរទេស អ៊នឡាញហ្គេម បានទិញពីក្រសួងក្នុងតម្លៃ 6 000 ដុល្លារ ក្នុងមួយសន្លឹក ថូ សំណាង ថា មិននឹកស្មានថា សមត្ថកិច្ច រកបានភស្តុតាងបានជាក់ច្បាស់ ដល់ម្លឹង)។ សំណាង បានសារភាពជូនក្រសួង កបទ.សអ ថា សន្លឹកទិដ្ឋាការដែលនៅ សល់ ដែលក្រុមខ្លួនបានប្រើប្រាស់ជាង 6000 សន្លឹក នៅសល់ក្នុងដៃខ្លួនតែ 50 សន្លឹក ហើយត្រូវខ្លួនកិនកំទេចចោលអស់ ហើយទិដ្ឋាការ 520 សន្លឹក ទៀតដែលនៅសល់ អាចនៅ នឹង ណុប រដ្ឋា និង យស់ រ៉ាណេ (អ.ប.ព. រកឃើញភស្តុតាង និងត្រូវបាន ថូ សំណាង ផ្តល់ ចម្លើយសារភាពនៅ អ.ប.ព. ថា ខ្លួន (ថូ សំណាង) ពិតជាចេញទិដ្ឋាការ Cនិង CEអស់6 500 ដោយខុសគោលដៅឱ្យបុគ្គលគ្មានសិទ្ធទទួលទិដ្ឋាការ C និង CE, ចាប់ពីខែកញ្ញា ដល់ចុងខែធ្នូ ឆ្នាំ2026 (3) ។ ថូ សំណាង បានសារភាពទៀតថា សន្លឹកទិដ្ឋាការ C និង CEx សល់ 4 000 សន្លឹក ទៀត ត្រូវបានខ្លួនកាត់បំផ្លាញរួចយកបោះចោលអស់ហើយ – មានន័យថា ថូ សំណាង បានបំផ្លាញដោយចេតនា អស់សន្លឹកទិដ្ឋាការ C និង CEx ចំនួន 4 000 សន្លឹក)។
ក្រសួង កបទ.សអ សម្រេចដាក់វិន័យ និងស្នើសុំរាជរដ្ឋាភិបាលដក ថូ សំណាង ពី មុខតំណែងអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន ចេញ ហើយឱ្យ ថូ សំណាង ធ្វើជាទីប្រឹក្សាមានឋានៈស្មើអគ្គនាយក (ឋានៈស្មើ អគ្គនាយក មានន័យថា មានបុព្វ សិទ្ធត្រឹមអគ្គនាយករង – ហើយបាត់អំណាចទាំងស្រុងក្នុងការគ្រប់គ្រង ដឹកនាំអគ្គនាយកដ្ឋាន នេះ)។ ក្រសួង កបទ.សអ នៅបានរកឃើញទៀតថា ក្រុម 3 នាក់នេះ នៅបានបន្តលក់សន្លឹក ទិដ្ឋាការ C និង CEx មិនបានឈប់ប្រព្រឹត្តដូចការសន្យានៅមុខក្រុមប្រឹក្សាវិន័យនិងថ្នាក់ដឹកនាំ ក្រសួងទេ ។ ក្រសួង កបទ.សអ បន្តការងារជាមួយ អ.ប.ព. ហើយក្នុងរយៈពេលប្រមាណ 10 ថ្ងៃក្រោយ អ.ប.ព. បានកសាងសំណុំរឿងបញ្ជូន ថូ សំណាង – ណុប រដ្ឋា – យស រ៉ាណេ ទៅ
តុលាការ។
ស្របពេលវេលានោះដែរ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ (GDI) នៃក្រសួងមហាផ្ទៃ ក៏ មានប្រតិបត្តិការ ទប់ស្កាត់ជនបរទេសដែលអាចចូលមកកម្ពុជាក្នុងគោលបំណងធ្វើការឆបោក ហើយក៏រកឃើញជនបរទេសមានប្រើវីសា C និង CEx ខុសគោលដៅ (អ្នកទាំងនោះមិនមែនជា NGO… តែជាអ្នកមករកការងារធ្វើ ជាបុគ្គលិកកាស៊ីណូជាដើម…)។ អ្នកទាំងនោះត្រូវបានរក ឃើញបានចំណាយប្រាក់ពី 300ដុល្លារ ដល់ 6 000 ដុល្លារ ដើម្បីទិញនូវវីសា C និង CEx មួយ សន្លឹក។ ខែមករា ឆ្នាំ2026 អគ្គនាយកដ្ឋានអន្តោប្រវេសន៍ (GDI) ក៏បានឱ្យ ថូ សំណាង ដឹងពី រឿងមិនប្រក្រតីនេះដែរ (អ.ប.ព. កត់សម្គាល់ឃើញថា ក្នុងខែមករា 2026 នោះដែរ ថូ សំណាង បានដកនិងបញ្ចប់ការដាក់ប្រាក់យកការប្រាក់ក្នុងគណនីចំនួន 220 គណនីរបស់ ថូ សំណាង ក្នុងធនាគារមួយសរុបជាង 2 លាន ដុល្លារ ចេញពីធនាគារនោះអស់រលីង)។ រីឯ អ.ប.ព. ក៏ បានទទួលពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (GDI) នូវឯកសាររាប់ពាន់សន្លឹកស្ដីពីលិខិតឆ្លង ដែនជនបរទេសជិត 2 រយ នាក់ ដែលមានបិទទិដ្ឋាការ C និង CEx ដោយមិនប្រក្រតី ។
ការពិត ថូ សំណាង និងក្រុមគ្រួសារមិនមែនមិនដឹងខ្លួនថា ACU ស៊ើបអង្កេតករណីរបស់ខ្លួន ហើយក៏មិនមែនក្រុមគ្រួសារ ថូ សំណាង មិនដឹងថា ថូ សំណាង កំពុងនៅទីណានោះទេក្នុង ពេលដែលក្រុមគ្រួសាស្រែកឆោឡោថា សំណាង បាត់ខ្លួន។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) ថ្ងៃទី 29 ខែមិថុនា ឆ្នាំ 2026 ក្រោយពេល អ.ប.ព. រាយ ការណ៍ជូនកិច្ចប្រជុំ ក.ជ.ប.ព. ករណីអនឡាញហ្គេមមួយចំនួនក្នុងនោះមានករណី ថូ សំណាង ដែល អ.ប.ព. រកឃើញតាំងពីខែកុម្ភៈ 2026 មក – ក្នុងប្រកាសព័ត៌មានរបស់ ក.ជ.ប.ព. នាថ្ងៃ នោះបានពន្លិចចេញនូវឃ្លាមួយដែលជាអនុសាសន៍ឱ្យ អ.ប.ព. ប្រមូលកម្លាំង ធនធាន ជួយ មួយថ្ងៃ
រាជរដ្ឋាភិបាលឱ្យបានពេញទំហឹង ក្នុងយុទ្ធនាការបោសសម្អាតអនឡាញ ។
ក្រោយមក ណុប រដ្ឋា យកពាក្យមួយឃ្លានេះពិគ្រោះជាមួយ ថូ សំណាង ដោយចោទសួរថា តើ ពួកខ្លួនស្ថិតក្នុងការស៊ើបអង្កេតរបស់ ACU ដែរឬទេ? ច្បាស់លាស់ជាងនេះទៀត នារីម្នាក់ ដែលជាបងប្អូនជីដូនមួយ ហើយក៏ជាប្អូនធម៌របស់ ថូ សំណាង មានលទ្ធភាពភ្លេចសួរយក ព័ត៌មានពី ឯកឧត្តមម្នាក់ជាមន្ត្រី អ.ប.ព. ដែលចូលរួមប្រជុំ ក.ជ.ប.ព. ហើយបានដឹងច្បាស់ ថា អ.ប.ព. កំពុងស្រាវជ្រាវ ថូ សំណាង ហើយឯរឿងចាប់ ឬមិនចាប់ មិនទាន់ច្បាស់ទេ។ ពេល អ.ប.ព. នាំខ្លួន ថូ សំណាង មកស្តាប់ចម្លើយ (និងនាំខ្លួន ណុប រដ្ឋា – យស់ រ៉ាណេ ដែរ) គ្រួសារ ថូ សំណាង ត្រូវបាននគរបាលជាតិប្រាប់ថា Location ទូរសព្ទ ថូ សំណាង កំពុងនៅ ក្នុងទីតាំង ACU។ រីឯគ្រួសារ 2 នាក់ ទៀតក៏បានមកដល់ ACU ដោយប្រាប់ថា ខ្លួនបានឃើញ ប្ដីរបស់ខ្លួននៅ ACU តាមរយៈមើលGPS ក្នុងយានយន្តរបស់ពួកគាត់។ អ្នកទាំងនោះមិនបាន ស្រែកឆោឡោដើម្បីរំខានការស៊ើបអង្កេតដូចគ្រួសារ ថូ សំណាង ឡើយ។រក្សាសិទ្ធដោយ៖សុទ្ធលី












