ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរសៀម ដោះលែងអ្នកនេសាទខ្មែរពីរនាក់ ក្រោយជាប់ឃុំជាង៦ខែ!

ភ្នំពេញ៖ អាជ្ញាធរថៃ បានសម្រេចដោះលែងអ្នកនេសាទខ្មែរចំនួន ២នាក់ នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីពួកគេត្រូវបានឃុំខ្លួនក្នុងពន្ធនាគារថៃអស់រយៈពេលជាង៦ខែ។

អ្នកនាំពាក្យ នៃ រដ្ឋបាលសាលាខេត្តកោះកុង បានឱ្យដឹងថា: ការដោះលែងនេះធ្វើឡើងតាមដីការបស់តុលាការខេត្តត្រាត ប្រទេសថៃ បន្ទាប់ពី ពួកគាត់ បានជាប់ឃុំឃាំង និង អនុវត្តទោស ពន្ធនាគារ រយៈពេល៦ ខែ នៅក្នុង ខេត្តត្រាត ប្រទេសថៃ។

លោកបាននិយាយថា:អ្នកនេសាទទាំង២នាក់ គឺជាសមាជិកក្នុងចំណោមអ្នកនេសាទខ្មែរចំនួន៣នាក់ ដែលត្រូវបានកងទ័ពជើងទឹកថៃចាប់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការរាយការណ៍ថា ការចាប់ខ្លួនបានកើតឡើងក្នុងដែនទឹកកម្ពុជា។

ការដោះលែងអ្នកនេសាទទាំងពីរ គឺជាការវិវឌ្ឍវិជ្ជមានមួយ បន្ទាប់ពីពួកគេបានជាប់ឃុំអស់រយៈពេលជាងកន្លះឆ្នាំ។

ចំពោះអ្នកនេសាទខ្មែរម្នាក់ទៀត មិនទាន់មានព័ត៌មានលម្អិតអំពីស្ថានភាពរបស់គេនៅឡើយទេ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>