ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង និងលោកជំទាវ នាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយការបាក់ច្រាំងទន្លេចំនួន ៥០ គ្រួសារ និងប្រជាពលរដ្ឋខ្សត់ខ្សោយចំនួន ១០០ គ្រួសារនៅភូមិកោះពីរ ភូមិជួរកណ្ដាល ភូមិកោះត្រែង និងភូមិម៉ឺននង់

នៅថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងលោកជំទាវ អគ្គមហាឧបាសិកា ហ៊ុន ប៊ុនធឿន បានដឹកនាំក្រុមការងារលេខាធិកាដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរបស់ក្រសួងមហាផ្ទៃ សប្បុរសជន ចុះពិនិត្យការបាក់ច្រាំងទន្លេនៅឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីលោក សយ ទូច អភិបាល នៃគណៈអភិបាលស្រុកក្រូចឆ្មារ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ព្រមទាំងបាននាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយការបាក់ច្រាំងទន្លេចំនួន ៥០ គ្រួសារ និងប្រជាពលរដ្ឋខ្សត់ខ្សោយចំនួន ១០០ គ្រួសារនៅភូមិកោះពីរ ភូមិជួរកណ្ដាល ភូមិកោះត្រែង និងភូមិម៉ឺននង់ ព្រមទាំងបានផ្តល់អំណោយ និងថវិកាតាមរយៈ រដ្ឋបាលស្រុកក្រូចឆ្មារ សម្រាប់ចែកជូនប្រជាពលរដ្ឋនៅឃុំព្រែកអាជី ឃុំកំពង់ទ្រាស និងភូមិមួយចំនួន មាន ៨០ គ្រួសារ សរុបទាំងអស់ ២៣០គ្រួសារ គិតជាទឹកប្រាក់ចំនួន ៥៧,៣២០,០០០រៀល៕រក្សាសិទ្ធដោយ៖CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>