ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចបានជនសង្ស័យ៤នាក់និងម្នាក់ទៀតកំពុងរត់គេចខ្លួន ពាក់ព័ន្ធក្រុមស្ទាក់ប្លន់យកម៉ូតូយ៉ាងសកម្ម ក្នុងស្រុកអង្គស្នួល

កណ្តាល៖ សមត្ថកិច្ចបានជនសង្ស័យចាប់ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ម្នាក់ទៀតកំពុងរត់ខ្លួន ករណីស្ទាក់ប្លន់យកម៉ូតូ
លួចមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង២០:០០នាទីយប់ ចំណុចផ្លូវលំភូមិត្រពាំងទៃ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។

ជនសង្ស័យ រួមមាន ៖ ១-ឈ្មោះ បូរ ភារុណ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិស្រែកណ្ដោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ២-ឈ្មោះ វរ: សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិព្រែគោល ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល។ ៣-ឈ្មោះ យ៉ុង ផាត់យុត្ធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិស្រែកណ្ដោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ៤-ឈ្មោះ សេង សាន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិត្រេីង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល និង៥-ឈ្មោះ សាន ឧត្ដម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិស្រែកណ្ដោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាលកំពុង(គេចខ្លួន)។

ចាប់បានវត្ថុតាងមួយចំនួនរួមមាន៖ ១-ម៉ូតូម៉ាក SUZUKI NEX ពណ៌ខៀវ-ស ឆ្នាំ២០២៦ ពាក់ផ្លាកលេខ កណ្តាល 1AW-9088(ដែលជារបស់ជនសង្ស័យ)។ ២-ម៉ូតូម៉ាក HONDA DREAM សង់ C125 ពណ៌ខ្មៅ ឆ្នាំ២០២៦ ពាក់ផ្លាកលេខ ភ្នំពេញ 1LX-8120(ជារបស់ជនសង្ស័យ)។ ៣-ម៉ូតូម៉ាក HONDA SCOOPY ឆ្នាំ២០២៤ ពណ៌ស-ផ្កាឈូក បាត់ផ្លាកលេខ(ជារបស់ជនរងគ្រោះ ដែលបានប្រគល់ជូនជនរងគ្រោះវិញ។

នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនទៅលេងសង្សារនៅភូមិស្ដុកប្រនួត ឃុំឈ្វាំង ស្រុកពញាឮ សន្ទុះធំ សង្សារបស់ជនរងគ្រោះក៏បានខ្ចីម៉ូតូរបស់ជនរងគ្រោះឲ្យប្អូនប្រុសជិះមួយភ្លែតលុះដល់ចំណុចភូមិព្រៃផ្ចឹក ឃុំឈ្វាំង ស្រុកពញាឮ

ក៏បានខលមកប្រាប់វិញថា មានគេប្លន់ម៉ូតូជិះចេញទៅបាត់ហើយ ភ្លាមនោះសង្សាររបស់ជនរងគ្រោះ បានតេទូរសព្ទទៅរាយការណ៍ជូនកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគបាលរដ្ឋបាលរដ្ឋបាលម្កាក់។

ក្រោយពីទទួលព័ត៌មានពីជនរងគ្រោះកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ បានចុះដល់កន្លែងកើតហេតុដើម្បីសួរនាំជនរងគ្រោះ រួចទទួលពាក្យបណ្ដឹង និងស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ និងបក្ខពួកបន្តតាមនីតិវិធី។

លុះដល់ថ្ងៃទី២៩.០៨.២០២៦ វេលាម៉ោង១២ និង១០នាទី ដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលពីឯកឧត្ដម គុជ គីមឡុង ព្រះរាជអាជ្ញា នៃអយ្យការអបសាលាដំបូងខេត្តកណ្ដាល។

ដឹកនាំដោយលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុក កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ត្រពាំងក្រសាំង នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ និងបក្ខពួករហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ និងបក្ខពួក រួមទាំងវត្ថុតាងនៅចំណុចបន្ទប់ជួលមួយកន្លែងស្ថិតនៅភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រោយពីធ្វើការត្រួតពិនិត្យឆែកឆេររួចបានប្រមូលវត្ថុតាងនាំខ្លួនជនសង្ស័យ និងបក្ខពួកយកទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីសួរនាំបន្ដតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពស្ទាត់ប្លន់យកម៉ូតូរបស់ជនរងគ្រោះហើយជិះទៅផ្លុងចោសនៅម្តុំវត្តភ្នំរាប ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញពិតប្រាកដមែន ។ ចំពោះករណីនេះកម្លាំងផ្នែកជំនាញនិងប៉ុស្ដិ៍សម្រេចកសាងសំណុំរឿងតាមនីតិវិធីបន្ត៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>