ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យសម្រេចផ្ទេរភារកិច្ចអភិបាលស្រុក និង ក្រុងចំនួន៥រូប នៅក្នុងខេត្តកណ្តាល ដើម្បីទៅកាន់មុខតំណែងថ្មីនៅតាមបណ្តាស្រុក និងក្រុងនានាក្នុងខេត្ត។
យោងតាមអនុក្រឹត្យ មន្ត្រីរាជការទាំង៥រូបដែលត្រូវបានផ្ទេរភារកិច្ច មាននាម ដូចខាងក្រោម៖
ទី១៖ លោក ថន សុខណ្ណា ឋានន្តរសក្ដិឧត្តមមន្ត្រីថ្នាក់លេខ២ ត្រូវបានផ្ទេរពីអភិបាលនៃគណៈអភិបាលស្រុកពញាឮ ទៅកាន់តំណែងជាអភិបាលនៃគណៈអភិបាលស្រុកលើកដែក។
ទី២៖ លោក ឃឹម សំភារ ឋានន្តរសក្ដិឧត្តមមន្ត្រីថ្នាក់លេខ៣ ត្រូវបានផ្ទេរពីអភិបាលនៃគណៈអភិបាលក្រុងតាខ្មៅ ទៅកាន់តំណែងជាអភិបាលនៃគណៈអភិបាលស្រុកល្វាឯម។
ទី៣៖ លោក ចាប ច័ន្ទវិទ្យា ឋានន្តរសក្ដិឧត្តមមន្ត្រីថ្នាក់លេខ៤ ត្រូវបានផ្ទេរពីអភិបាលនៃគណៈអភិបាលស្រុកលើកដែក ទៅកាន់តំណែងជាអភិបាលនៃគណៈអភិបាលស្រុកកណ្តាលស្ទឹង។
ទី៤៖ លោក អ៊ូច សៅវឿន ឋានន្តរសក្ដិឧត្តមមន្ត្រីថ្នាក់លេខ៥ ត្រូវបានផ្ទេរពីអភិបាលនៃគណៈអភិបាលស្រុកកណ្តាលស្ទឹង ទៅកាន់តំណែងជាអភិបាលនៃគណៈអភិបាលស្រុកពញាឮ។ និង
ទី៥៖ លោក លីវ វណ្ណថេង ឋានន្តរសក្ដិឧត្តមមន្ត្រីថ្នាក់លេខ៥ ត្រូវបានផ្ទេរពីអភិបាលនៃគណៈអភិបាលស្រុកល្វាឯម ទៅកាន់តំណែងជាអភិបាលនៃគណៈអភិបាលក្រុងតាខ្មៅ។
ការផ្ទេរភារកិច្ចនេះ ត្រូវបានធ្វើឡើងតាមរយៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដោយមន្ត្រីទាំង៥រូបនឹងចូលកាន់មុខតំណែងថ្មី តាមការកំណត់របស់អនុក្រឹត្យ។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN










