ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្នាក់ដឹកនាំកំពូលក្រសួងមហាផ្ទៃ នឹងចូលរួមថ្លែងសុន្ទរកថាក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ក្នុងនាមសេនាធិការស្នូលមួយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងចូលរួមថ្លែងសុន្ទរកថាក្នុង វេទិកាកម្រិតខ្ពស់ លើប្រធានបទ ស្ដីពី «ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបញ្ហាបន្ទាន់ក្នុងសកលលោក» ដែលជារបៀបវារៈទី១ ក្រោយកម្មវិធីបើកផ្លូវការ ដោយមានការថ្លែងសុន្ទរកថាគន្លឹះពី សម្ដេចធិបតីនាយករដ្ឋមន្រ្តី នៃកម្ពុជា។

សន្និសីទអន្តរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងបើកទ្វារដំណើរការនៅរាជធានីភ្នំពេញ បេះដូងនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។ ក្នុងក្របខណ្ឌសន្និសីទនេះ ឯកឧត្តមអភិសន្តិបណ្ឌិត នឹងមានកម្មវិធីការងារសំខាន់មួយចំនួនទៀតជាមួយតំណាងប្រទេស និងអង្គការអន្តរជាតិមួយចំនួនទៀតផងដែរ។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឱ្យដឹងថា ប្រមុខក្រសួងមហាផ្ទៃ នឹងរំលេចពីសារបាន និងមូលហេតុនៃការកើនឡើងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទំនាក់ទំនងរវាងបទល្មើសនេះជាមួយបទល្មើសផ្សេងទៀត យន្តការ និងលទ្ធផលបង្ក្រាបក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ការប្រឈមនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ការបំផុសគំនិតពិចារណាលើកកម្ពស់កិច្ចសហប្រតិបត្តិការជាអន្តរជាតិ ការបើកចំហរ និងការប្ដេជ្ញាចិត្តដ៏ម៉ឺងម៉ាត់។

លោកបន្ថែមថា “ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងសង្កត់ធ្ងន់ជូនអង្គវេទិកា អំពីអាទិភាព នៃការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា របស់រាជរដ្ឋាភិបាលកម្ពុជា លទ្ធផលនិងបទពិសោធន៍ជាក់ស្តែងនៃកិច្ចប្រតិបត្តិការបង្ក្រាប ព្រមទាំងចំណុចគន្លឹះសំខាន់ៗ ដើម្បីឱ្យអង្គសន្និសីទអន្តរជាតិយកទៅពិចារណា និងរួមគ្នាដោះស្រាយក្នុងក្របខណ្ឌមនុស្សជាតិ សំដៅលុបបំបាត់បទល្មើសឆ្លងដែននេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់”។

ក្នុងសន្និសីទនោះដែរ ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នឹងបន្តចូលរួមថ្លែងសុន្ទរកថាលើប្រធានបទ «ការឆ្លើយតបក្នុងតំបន់ និងសាកលោកចំពោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។ វេទិកានេះមានការចូលរួមថ្លែងសុន្ទរកថា និងវាគ្មិន ពីតំណាងលេខាធិការដ្ឋានមេគង្គ‑ឡានឆាង ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI នគរបាលសហព័ន្ធអូស្រ្តាលី អគ្គលេខាធិការអាស៊ាន មូលនិធិរូបិយវត្ថុអន្តរជាតិ IMF និងអង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ INTERPOL។

ឯកឧត្តម កែវ វណ្ណថន នឹងថ្លែងអំពីអាទិភាពបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ភាព ស្មុគស្មាញចាក់ស្រេះនៃបទល្មើសទាំងក្នុងកម្រិតកម្ពុជា និងតំបន់ ព្រមទាំងពិភពលោកទាំងមូល ព្រមទាំងទស្សនាទានមួយចំនួនដើម្បីអង្គនៃសន្និសីទអន្តរជាតិចូលរួមដោះស្រាយបញ្ហាសកលមួយនេះ។

សន្និសីទអន្តរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ​នៅកម្ពុជា មានការសហការគាំទ្រពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ អាំងទែប៉ូល និងមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់មេគង្គ‑ឡានឆាង។

គិតត្រឹមរយៈពេល៦ខែ ដើមឆ្នាំ២០២៦ សមត្ថកិច្ចក្រសួងមហាផ្ទៃ ដោយមានអគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ជាសេនាធិការ បានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៤៨៨កន្លែង និងឃាត់ខ្លួនជនសង្ស័យ២០.៩២៦នាក់ ស្មើ៣៨សញ្ជាតិ បញ្ជូនទៅតុលាការ២.៦៣៧នាក់ ស្មើនឹង២៦សញ្ជាតិ ធ្វើកិច្ចសន្យាអប់រំ១.៦៦៦នាក់ ស្មើ១៤សញ្ជាតិ និងមួយចំនួនទៀតបន្តការអនុវត្តតាមនីតិវិធីជំនាញ។

កន្លះឆ្នាំនោះដែរ មន្រ្តីបានត្រួតពិនិត្យគោលដៅនៃអនុក្រឹត្យ០៣​ ២៨.៥១២ទីតាំង ស្មើនឹងមនុស្សជាង១សែននាក់ និងតាមដងផ្លូវជាង២១ពាន់លើក ស្មើនឹងមនុស្ស៤៤ពាន់នាក់ ដោយបានរកឃើញជនសង្ស័យ និងវត្ថុតាងពាក់ព័ន្ធ ព្រមទាំងជនបរទេសដែលគ្មានឯកសារផ្សេងៗសរុប២.៣៤០នាក់ ស្មើនឹង២០សញ្ជាតិ។ ក្នុងចំណោមជនបរទេសបណ្ដេញពីកម្ពុជា ៤៦.៤៧៤នាក់ មានជនពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមាន ១៦.៨៧៤នាក់ ស្មើ៣៤សញ្ជាតិ។

ក្នុងរង្វង់ប្រតិបត្តិការឆមាសទី១នោះ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណជនរងគ្រោះ៣០នាក់ ក្នុងនោះអំពើកេងប្រវ័ញ្ចផ្លូវភេទ ២៥នាក់ និងជួញដូរមនុស្ស៥នាក់ ព្រមទាំងឃាត់ខ្លួនជនសង្ស័យ១៨នាក់ និងកំណត់អត្តសញ្ញាណចាប់ខ្លួន៨នាក់ បានត្រួតពិនិត្យ និងដំឡើងកាមេរ៉ាតាមទីតាំងបង្ក្រាប និងបិទ២០១កន្លែង ស្មើ៤៥៧គ្រឿង បិទសៀលទីតាំងបង្ក្រាប និងម្ចាស់បិទដោយស្ម័គ្រចិត្ត៥២១ទីតាំង និងបើកការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់៨៥ករណី។រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>