យោងរបាយការណ៍របស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានសម្រេច៖
ប្រការ១: ដកហូតប្រកាសលេខ ១៦៤ ប្រក ព.ម. ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឱ្យ លោក ធន់ សុផុន សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណបណ្ណលេខ ០៦១៦៥០៧២៩ (០១) ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ម្ចាស់សហគ្រាស គេហទំព័រ វីអូខេធីវី អនឡាញ ផ្សព្វផ្សាយតាមរយៈគេហទំព័រឈ្មោះ www.k-voktvonline. com.kh មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅភូមិតានី ឃុំក្រាំងចេក ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ដោយម្ចាស់អង្គភាព បានអនុវត្តសកម្មភាពរំលោភច្បាប់ ខ្លឹមសារនៃអាជ្ញាបណ្ណ និងកិច្ចសន្យាដែលតម្កល់ទុកនៅក្រសួងព័ត៌មាន។
ប្រការ២: បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។
ប្រការ៣ នាយកខុទ្ទកាល័យ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត សាមីខ្លួន និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕រក្សាសិទ្ធិដោយ ៖សុទ្ធលី






