ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន ដោយមិនអនុញ្ញាតឱ្យដែនដីកម្ពុជាក្លាយជាជម្រកសម្រាប់សកម្មភាពឧក្រិដ្ឋកម្មឡើយ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ បានថ្លែងបែបនេះក្នុងឱកាសបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

សម្តេចមហាបវរធិបតី បានថ្លែងថា​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាបញ្ហាសកល ដែលកំពុងគំរាមកំហែងដល់សន្តិសុខសណ្តាប់ធ្នាប់ និងសេដ្ឋកិច្ចរបស់ប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមទៀតថា ​​រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន ដោយមិនអនុញ្ញាតឱ្យដែនដីកម្ពុជាក្លាយជាជម្រកសម្រាប់សកម្មភាពឧក្រិដ្ឋកម្មឡើយ។ ជាមួយគ្នានេះរាជរដ្ឋាភិបាលបានពង្រឹងយន្តការស្ថាប័ន និងក្របខ័ណ្ឌច្បាប់ ដោយចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះអ្នកប្រព្រឹត្ត អ្នកសម្របសម្រួល និងអ្នកដែលផ្តល់ការការពារ ឬទទួលផលពីបណ្តាញឧក្រិដ្ឋកម្ម រួមទាំងការរឹបអូសទ្រព្យសម្បត្តិ និងការផ្តន្ទាទោសតាមច្បាប់ ដើម្បីធានាប្រសិទ្ធភាពនៃការបង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។រក្សាសិទ្ធិដោយ ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>