ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អបអរសាទរ ខួបលើកទី៣៣ នៃ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ”២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣៣ ទិវាប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៦)

ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ គឺជាទិវាជាប្រវត្តិសាស្ត្រដែលប្រជាជាតិខ្មែរប្រារព្ធ ខួបលើកទី៣៣ នៃទិវាប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋធម្មនុញ្ញដែលប្រើប្រាស់សព្វថ្ងៃនេះ ជារដ្ឋធម្មនុញ្ញលើកទី៦ ត្រូវបានអនុម័តដោយសភាធម្មនុញ្ញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយត្រូវបានអតីតព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»ឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ ដោយព្រះរាជក្រមចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។

រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ រាល់ច្បាប់ និងសេចក្តីសម្រេចទាំងឡាយ នៃស្ថាប័ននានារបស់រដ្ឋ ត្រូវតែស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។

ឆ្លងកាត់អាយុកាល ៣៣ឆ្នាំ រដ្ឋធម្មនុញ្ញមាន ១៦ជំពូក និង ១៥៨មាត្រា ដែលជាគ្រឹះទ្រទ្រង់សន្តិភាព និងការអភិវឌ្ឍ ក្នុងនោះបានចែងអំពីគោលការណ៍ នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នាគឺ៖ (១)អំណាចនីតិបញ្ញត្តិ (២)អំណាចនីតិប្រតិបត្តិ និង (៣)អំណាចតុលាការ ហើយក៏បានអនុម័តនូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងគោលការណ៍នីតិរដ្ឋជាដើម។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងមុខងារសាធារណៈ សូមសម្តែងនូវភក្តីភាព និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគោរព និងការពារឱ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ព្រមទាំងចូលរួមថែរក្សាស្មារតីវប្បធម៌សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍជាតិ។ ជាមួយគ្នានេះ ក្រសួងក៏ប្ដេជ្ញាចិត្តលើកកម្ពស់អភិបាលកិច្ច តាមរយៈការកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីបម្រើផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋ និងសង្គមជាតិ៕រក្សាសិទ្ធិដោយ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>