ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យបង្កើតការិយាលយ័សភាពាណិជ្ចកម្មកម្ពុជានៅទីក្រុងប៉ារិសដែលជាច្រកថ្មីសម្រាប់ការទាក់ទាញការវិនយោគ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ២០២៦បានចេញសេចក្តីសម្រេចស្តីពីការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង។

រាជរដ្ឋាភិបាល សម្រេច៖

ប្រការ១..ត្រូវបានបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាមួយនៅទីក្រុងប៉ារីស ប្រទេសបារាំង ហៅថា ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង។ ព្រំដែនមណ្ឌលការិយាល័យ តំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងប៉ារីស ត្រូវកំណត់តាមព្រំដែននៅទីក្រុងប៉ារីស ប្រទេសបារាំង។

ប្រការ២..ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង មានសមាជិកជ្រើសតាំង ចំនួន១៥ (ដប់ប្រាំ) រូប ដែលជ្រើសតាំងតាមការបោះឆ្នោត។ ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង មិនប្រើប្រាស់ ថវិកាជាតិឡើយ។

ប្រការ៣ បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៤..រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។រក្សាសិទ្ធិដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>